សមាជិកសភាគាំទ្ររដ្ឋបាលទីក្រុងប៉េកាំង លោក Junius Ho គឺជាអ្នកនយោបាយដ៏ចម្រូងចម្រាសម្នាក់នៅទីក្រុងហុងកុង និងត្រូវបានរិះគន់យ៉ាងខ្លាំង ដោយក្រុមអ្នកតវ៉ាលទ្ធិប្រជាធិបតេយ្យ។
លោក Junius Ho កំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតខាងមុខនេះ នៅពេលរងការវាយប្រហារដោយបុរសម្នាក់បានចាក់ទៅលើរូបលោក ដែលបង្ហាញខ្លួនធ្វើជាអ្នកគាំទ្រ។ ហើយអ្នកវាយប្រហារត្រូវបានចាប់ខ្លួនភ្លាមៗ។
ខ្សែរវីដេអូនៃឧប្បត្តិហេតុនេះ បានបែកធ្លាយនៅលើបណ្តាញសង្គម និងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយបណ្តាញព័ត៌មានពាស់ពេញទីក្រុងហុងកុងផងដែរ។
លោក Junius Ho និងអ្នកផ្សេងទៀតជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងការរបួស។ ក្រោយមកលោកបានបង្ហោះសារតាមប្រព័ន្ធអ៊ីនធើណេត លោកបានធូរសះស្បើយវិញហើយ ក៏ប៉ុន្តែទទួលរងរបួសខាងផ្លូវចិត្ត៕
ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩