កាពីតែនយន្ដហោះនៅកណ្តាលប្រតិបត្តិការប៉ូលិសដ៏ធំមួយនៅឯអាកាសយានដ្ឋាន Amsterdam Schiphol airport ធ្វើការជូនដំណឹងអំពីអំពើប្លន់យន្តហោះនៅក្នុងអំឡុងពេលជិតហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍នេះទទួលស្គាល់ការជូនដំណឹងខុសនេះ បន្ទាប់ពីប៉ូលិសជម្លៀសអ្នកដំណើរទាំងអស់ពីលើយន្តហោះនេះ។
កងកម្លាំងរបស់ប្រទេសហូឡង់ប្រកាសថាពួកគេកំពុងឆ្លើយតបនឹង“ ស្ថានភាពគួរឱ្យសង្ស័យ” នៅលើយន្តហោះនេះនៅល្ងាចថ្ងៃពុធ។ យោងតាមព័ត៌មានរបស់ NOS កាពីតែនរបស់យន្ដហោះនេះធ្វើការជូនដំណឹងអំពីការប៉ុនប៉ងប្លន់យន្តហោះ ខណៈពេលដែលអ្នកដំណើរកំពុងតែស្ថិតនៅលើយន្តហោះនេះ។ អ្នកដំណើរចំនួន ២៧ នាក់ត្រូវរាយការណ៍ថាកំពុងជិះនៅលើយន្តហោះ Airbus A330 នៅពេលដែលការជូនដំណឹងនេះ។ យន្ដហោះដែលជាកម្មសិទ្ធិរបស់ Air Europa ត្រូវគេគ្រោងនឹងហោះហើរទៅកាន់ទីក្រុងម៉ាឌ្រីត។
កងកម្លាំងនិយាយថាអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញ។អ្នកដំណើរ និងនាវិកនៅលើយន្តហោះត្រូវជម្លៀសពីលើយន្តហោះដោយសុវត្ថិភាព។ ការស៊ើបអង្កេតកំពុងបន្ត។ ប៉ុន្មាននាទីបន្ទាប់ពីការជម្លៀសចេញ Air Airpa ប្រកាសថា ការជូនដំណឹងអំពីរឿងចោរប្លន់នេះគឺជាកំហុស។ សូមអភ័យទោសចំពោះការជូនដំណឹងខុសនេះ ក្រុមហ៊ុនអាកាសចរណ៍បញ្ជាក់ថា“ គ្មានអ្វីដែលបានកើតឡើង” ទេ ហើយបន្ថែមថាការហោះហើរនឹងចេញដំណើរតាមការគ្រោងទុក“ ឆាប់ៗនេះ” ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩