រដ្ឋមន្រ្តីក្រសួងការពារជាតិនិយាយថាប្រទេសអាឡឺម៉ង់នឹងឈានដល់គោលដៅចំណាយការពារជាតិរបស់ណាតូនៅឆ្នាំ ២០៣១ ខណៈពេលដែលរំលងទៅលើឆ្នាំ ២០២៤ ដែលបានព្រមព្រៀងដោយសម្ព័ន្ធមិត្តនោះ។ សមាជិកណាតូថ្មីៗនេះរងសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកក្នុងការបង្កើនថវិកាយោធារបស់ពួកគេផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថាលោកស្រី Annegret Kramp-Karrenbauer និយាយថា អាល្លឺម៉ង់នឹងចំណាយពីរភាគរយនៃទិន្នផលសេដ្ឋកិច្ចរបស់ខ្លួនដល់វិស័យការពារជាតិនៅឆ្នាំ ២០៣១ ដោយឈានដល់គោលដៅដែលមេដឹកនាំណាតូកំណត់នៅឯកិច្ចប្រជុំកំពូលឆ្នាំ ២០១៤ ។
“ណាតូគឺនៅតែជាយុថ្កានៃសន្តិសុខអឺរ៉ុប។ ប៉ុន្តែវាច្បាស់ណាស់ថាអឺរ៉ុបត្រូវតែបង្កើនសមត្ថភាពបន្ថែមរបស់ខ្លួនក្នុងការធ្វើសកម្មភាព” នេះបើតាមការបញ្ជាក់របស់លោកស្រី Kramp-Karrenbauer ប្រាប់ក្នុងព្រឹត្តិការណ៍ឯកជនមួយដើម្បីគោរពអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg កាលពីយប់ថ្ងៃពុធនេះ។
ការិយាល័យរបស់លោកស្រីមានប្រសាសន៍ថា“ យើងត្រូវការចំណាយ ១,៥ ភាគរយនៅឆ្នាំ ២០២៤ និង ២ ភាគរយនៅឆ្នាំ ២០៣១” ។ នេះជាលើកទីមួយដែលលោកស្រីរដ្ឋមន្ត្រីរូបនេះប្តេជ្ញាចិត្តជាសាធារណៈចំពោះគោលដៅនៅចំពោះមុខទស្សនិកជនអន្តរជាតិ ហើយវាកើតឡើងប៉ុន្មានសប្តាហ៍មុនកិច្ចប្រជុំកំពូលរបស់ណាតូនៅថ្ងៃទី ៤ ខែធ្នូខាងមុខនេះ។ ការឈានទៅរកគោលដៅត្រូវធ្វើឡើងមិនមែនដោយសារតែ“ អ្នកផ្សេងទៀតអំពាវនាវឱ្យវានោះទេប៉ុន្តែដោយសារតែវា គឺដើម្បីផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនរបស់យើង៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៩