សម្ព័ន្ធភាពកងទ័ពជើងទឹកដឹកនាំដោយសហរដ្ឋអាមេរិកបើកប្រតិបត្តិការ “ដើម្បីការពារ” ដែនទឹកឈូងសមុទ្រ

0

សម្ព័ន្ធមិត្តកងទ័ពជើងទឹកដឹកនាំដោយសហរដ្ឋអាមេរិកចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅបារ៉ែនកាលពីថ្ងៃព្រហស្បតិ៍នេះដើម្បីការពារការដឹកជញ្ជូននៅក្នុងដែនទឹកឈូងសមុទ្រ បន្ទាប់ពីមានការវាយប្រហារជាច្រើនរួចមក។ សម្ព័ន្ធភាពនេះមានគោលបំណងកាត់បន្ថយការគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកដែលចាប់ផ្តើមតាំងពីខែមិថុនាមក។

ប្រទេសអ៊ីរ៉ង់បដិសេធរាល់ការទទួលខុសត្រូវចំពោះការវាយប្រហារអាថ៌កំបាំង ហើយដាក់ចេញនូវសំណើរបស់ខ្លួនសម្រាប់ការជំរុញសន្តិសុខនៅឈូងសមុទ្រដែលមិនរាប់បញ្ចូលមហាអំណាចខាងក្រៅនោះទេ។ បារ៉ែនដែលជាម្ចាស់ផ្ទះនៃកងនាវាចរទី ៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចូលរួមក្នុងការសាងសង់សន្តិសុខនាវាចរណ៍អន្តរជាតិ (IMSC) កាលពីខែសីហា។

អារ៉ាប់ប៊ីសាអូឌីតនិងអារ៉ាប់រួមក៏អនុវត្តតាមនៅក្នុងខែកញ្ញា។ អូស្រ្តាលី និងអង់គ្លេសគឺជាប្រទេសលោកខាងលិចដែលបានព្រមព្រៀងបញ្ជូននាវាចម្បាំងដើម្បីដឹកជញ្ជូននាវានៅឈូងសមុទ្រនេះ។ សមាជិកថ្មីបំផុតគឺ ប្រទេសអាល់បានីក៏ចូលរួមកាលពីថ្ងៃសុក្រនេះផងដែរ។នាវាជាច្រើននឹងត្រូវអមដំណើរតាមច្រកសមុទ្រ Strait of Hormuz ដែលជាចំណុចឈប់យុទ្ធសាស្ត្រនៅឯក្បាលឈូងសមុទ្រ និងជាសរសៃឈាមធំសម្រាប់ដឹកជញ្ជូនប្រេងនៅមជ្ឈឹមបូព៌ា៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here