សន្តិសុខអ៊ីរ៉ាក់កាន់កាប់ស្ពាននៅជិតតំបន់បៃតងនៃទីក្រុងបាកដាដបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ

0

កម្លាំងសន្តិសុខអ៊ីរ៉ាក់ប្រើប្រាស់គ្រាប់បែកដៃ និងឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃសៅរ៍នេះដើម្បីកាន់កាប់ស្ពានអាល់Al Sinakដែលជាចំណុចមួយនៃការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុងបាកដាដ។ ក្រុមបាតុករត្រូវរុញច្រានត្រឡប់ទៅទីលាន Khilani Square នៅក្បែរនោះ និងនៅឆ្ងាយពីតំបន់បៃតង (Green Zone) ដែលស្ថិតនៅម្ខាងទៀតនៃទន្លេTigris River។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាមនុស្សប្រមាណ ៣៥ នាក់បានរងរបួសនៅក្នុងជម្លោះនេះ។

ការតវ៉ាដោយហិង្សានៅទូទាំងប្រទេសអ៊ីរ៉ាក់ផ្ទុះឡើងអស់រយៈពេលជាងមួយខែមកហើយដោយមានមនុស្សប្រមាណ ២៨០ នាក់ត្រូវសម្លាប់។ ការប៉ះទង្គិចកាលពីថ្ងៃសុក្រនេះគឺធ្ងន់ធ្ងរបំផុតនៅទីក្រុងបាកដាដ។ការសន្យារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការទប់ស្កាត់អំពើពុករលួយ ការដោះស្រាយភាពអត់ការងារធ្វើ និងការគាំទ្រដល់ប្រជាពលរដ្ឋក្រីក្របំផុតត្រូវបរាជ័យដែលធ្វើអោយមានការប្រឆាំងតវ៉ាខ្លាំង៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here