ក្រុមអ្នកតវ៉ាកំណត់គោលដៅទៅលើផ្សារទំនើប ស្ថានីយ៍រថភ្លើងនៅក្នុងស្រុកចំនួន ៥ នៅហុងកុង

0

ក្រុមអ្នកពាក់ម៉ាសដាក់គោលដៅទៅលើផ្សារទំនើបជាច្រើនកន្លែងនៅហុងកុង និងស្ថានីយ៍រថភ្លើង MTR នៅទីតាំងជាច្រើនជុំវិញទីក្រុងក្នុងអំឡុងសប្តាហ៍ទី ២៤ នេះសម្រាប់ការបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ ស្ថានីយ៍ Sha Tin និងផ្សារទំនើប New Town Plaza ដែលនៅក្បែរនោះត្រូវបិទដោយសារតែភាពចលាចលកើតឡើង។

ប៉ូលិសហុងកុងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងការប្រឈមមុខដាក់គ្នាជាមួយក្រុមអ្នកតវ៉ានៅក្នុងស្រុក Tsuen Wan ។ នៅតំបន់ Tuen Mun ក្រុមអ្នកតវ៉ាដាក់របាំងបិទផ្លូវជាច្រើន និងមានការដុតបំផ្លាញផងដែរ។ អំពើហិង្សានៅក្នុងទីក្រុងរបស់ប្រទេសចិននេះកើតឡើងបន្ទាប់ពីថ្ងៃសៅរ៍មានសភាពស្ងប់ស្ងាត់រួចមក៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here