កង់ចុះចតរបស់យន្តហោះ Boeing 737-800 ឆេះបន្ទាប់ពីចុះចតនៅលើទឹកដីរបស់ប្រទេសអេហ្ស៊ីប

0

បុគ្គលិកផ្នែកថែទាំនៅអាកាសយានដ្ឋានប្រញាប់ពន្លត់ភ្លើងចេញពីកង់របស់យន្តហោះដឹកអ្នកដំណើរភ្លាមៗបន្ទាប់ពីវាទៅដល់ប្រទេសអេហ្ស៊ីប។ យន្ដហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ SkyUp មានបញ្ហាខ្លះនៅពេលចុះចតនៅ Sharm El Sheikh ដែលជារមណីយដ្ឋានសមុទ្រក្រហម (Red Sea) ដ៏ពេញនិយមនោះ។

នៅពេលដែលយន្ដហោះចុះចតនោះ កង់ផ្នែកផ្នែកខាងឆ្វេងរបស់វាស្រាប់តែឆាបឆេះឡើង។ ភ្លើងឆាបឆេះប្រហែលមួយនាទីមុនពេលបុគ្គលិកអាកាសយានដ្ឋានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។ ក្រុមហ៊ុនអាកាសចរណ៍និយាយថាគ្មាននរណាម្នាក់ក្នុងចំណោមមនុស្ស ១៩៦ នាក់ដែលនៅលើយន្តហោះរងរបួសនោះឡើយ។ ការលេចធ្លាយប្រេងត្រូវគេជឿថាជាមូលហេតុនៃអគ្គិភ័យ។

កាលពីខែមុន ម៉ាស៊ីននៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines មួយគ្រឿងឆេះភ្លាមៗមុនពេលហោះហើរនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ អ្នកដំណើរត្រូវជម្លៀសចេញ ហើយភ្លើងរលត់ទៅវិញផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here