យោងតាមបុគ្គលិកយោធានិងបុគ្គលិកសង្គ្រោះបន្ទាន់ក្នុងស្រុកនិយាយថារថយន្តដឹកទំនិញធុនតូចមួយផ្ទុះនៅខាងក្រៅហាងនំមួយនៅក្នុងភូមិSulukនៃប្រទេសស៊ីរីដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងTel Abyadកាលពីថ្ងៃអាទិត្យនេះ។ ការផ្ទុះនេះត្រូវគេនិយាយថាសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាពួកគេជាជនស៊ីវិលឬយ៉ាងណានោះទេ។ យោធាតួកគីស្តីបន្ទោសភ្លាមៗចំពោះកងជីវពលដែលដឹកនាំដោយឃឺដចំពោះការវាយប្រហារនេះ។
ទីក្រុងអង់ការ៉ាបើកការលុកលុយផ្នែកយោធានៅភាគឥសានប្រទេសស៊ីរីនៅដើមខែតុលាដោយផ្តោតលើកងជីវពលដែលដឹកនាំដោយឃឺដថាខ្លួនជឿថាជា“ ភេរវករ” ។បន្ទាប់ពីមានកិច្ចព្រមព្រៀងចំនួនពីរដាច់ដោយឡែកពីគ្នាជាមួយអាមេរិក និងរុស្ស៊ី ប្រទេសតួកគីយល់ព្រមបញ្ឈប់ប្រតិបត្តិការនេះខណៈដែលឃឺដមានកាតព្វកិច្ចចូលកាន់តែជ្រៅក្នុងទឹកដីស៊ីរីពីព្រំដែនប្រទេសតួកគី។ ទោះយ៉ាងណាទីក្រុងអង់ការ៉ាគំរាមម្តងហើយម្តងទៀតដើម្បីបន្តការវាយលុកដោយអះអាងថា“ ភេរវករ” នៅតែមានវត្តមាននៅតំបន់ព្រំដែននេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩