តួកគីចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ក្រុមអ្នកប្រយុទ្ធ ISIS

0

មន្រ្តីតួកគីម្នាក់និយាយកាលពីថ្ងៃច័ន្ទថាជនជាតិអាមេរិកម្នាក់ដែលជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS) ត្រូវនិរទេសទៅផ្ទះវិញបន្ទាប់ពីទីក្រុងអង់ការ៉ាចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍យុទ្ធជន IS បរទេសដែលខ្លួនចាប់បាន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃតួកគីលោក Ismail Catakli ប្រាប់ទីភ្នាក់ងារ Anadolu ថាជនជាតិអាល្លឺម៉ង់ និងជនជាតិដាណឺម៉ាកមួយរូបក៏នឹងត្រូវនិរទេសខ្លួននៅថ្ងៃច័ន្ទផងដែរ ខណៈដែលជនជាតិអាល្លឺម៉ង់ ៧ នាក់នឹងត្រូវវិលត្រឡប់មកវិញនៅថ្ងៃទី ១៤ ខែវិច្ឆិកាខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាប្រទេសទួកគីរិះគន់រដ្ឋលោកខាងលិចក្នុងនោះមានអង់គ្លេស និងហូឡង់ដែលបដិសេធមិនទទួលយកជនជាតិរបស់ខ្លួនដែលបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ ហើយប្តេជ្ញាថានឹងបញ្ជូនក្រុមសកម្មប្រយុទ្ធ IS មកវិញទោះបីជាសញ្ជាតិ្តពលរដ្ឋរបស់ពួកគេត្រូវដកហូតក៏ដោយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here