ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដកស្រង់សម្តីអ្នកនាំពាក្យប៉ូលិសCatalan ថាក្រុមអ្នកតវ៉ាបិទផ្លូវព្រំដែនមួយនៅលើផ្លូវ AP-7 ដែលភ្ជាប់តំបន់អេស្ប៉ាញនៃតំបន់ Catalonia ជាមួយប្រទេសបារាំងកាលពីថ្ងៃច័ន្ទនេះ។ មនុស្សប្រហែល ៨០ នាក់កាត់ផ្តាច់ផ្លូវហាយវ៉េនៅចំណុចព្រំដែនLa Jonquera ខណៈអ្នកខ្លះនៅខាងបារាំង និងខ្លះទៀតនៅអេស្ប៉ាញ។
ក្រុមយុទ្ធនាការសម្ងាត់Democratic Tsunami ដែលបានរៀបចំបាតុកម្មទ្រង់ទ្រាយធំរួមទាំងនៅអាកាសយានដ្ឋាននៅបាសេឡូណាកាលពីខែមុននេះអះអាងទទួលខុសត្រូវចំពោះការរំខាននេះ។ តំបន់ Catalonia រងភាពរង្គោះរង្គើដោយការតវ៉ាទ្រង់ទ្រាយធំចាប់តាំងពីការកាត់ទោសជាប់ពន្ធនាគារយ៉ាងយូរនៅពាក់កណ្តាលខែតុលាដល់មេដឹកនាំចំនួន ៩ នាក់ដែលដឹកនាំការតវ៉ាឯករាជ្យបរាជ័យក្នុងឆ្នាំ ២០១៧ នោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩