AP រាយការណ៍ថា គណបក្សគ្រប់គ្រងប្រទេសរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ជួបប្រទះនូវការធ្លាក់ចុះដ៏ធំមួយនៅភាគខាងលិចនៃរដ្ឋ Maharashtra បន្ទាប់ពីសម្ព័ន្ធមិត្តយូរឆ្នាំរបស់ខ្លួនបានបែកបាក់គ្នា និងចូលរួមជាមួយគណបក្សពីរផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
Shiv Sena ចែកផ្លូវគ្នាជាមួយគណបក្ស Bharatiya Janata របស់លោក Modi កាលពីថ្ងៃច័ន្ទហើយសំរេចចិត្តបង្កើតរដ្ឋាភិបាលចម្រុះជាមួយគូប្រជែងសំខាន់ៗរបស់គណបក្ស BJP គឺគណបក្សសមាជ(Congress party) និងគណបក្សសមាជជាតិ (National Congress Party)។
គណបក្សរបស់លោក Modi ឈ្នះអាសនៈច្រើនបំផុតនៅក្នុងការបោះឆ្នោតរដ្ឋ Maharashtra កាលពីខែមុនហើយត្រូវគេរំពឹងថានឹងកាន់កាប់អំណាចនៅក្នុងរដ្ឋដែលជារដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌានោះគឺ Mumbai ។ បន្ទាប់ពីការចរចារវាងសម្ព័ន្ធមិត្តទាំងពីរបានបរាជ័យ ពួកគេបែកផ្លូវគ្នា ហើយការដោះស្រាយផ្នែកនយោបាយដ៏ធំលើកដំបូងគឺទៅកាន់គណបក្សរបស់លោក Modi បន្ទាប់ពីការបោះឆ្នោតជាសកលកាលពីខែឧសភានោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩









