ប៉ូលិសបាញ់មនុស្ស ២ នាក់ដោយសារតែកាន់កាំភ្លើងក្លែងក្លាយនៅឯពិធីជប់លៀង ទោះបីត្រូវគេប្រាប់ថាជាប្រដាប់ប្រដាក្មេងលេងក៏ដោយ

0

បុរស និងស្ត្រីជនជាតិអូស្រ្តាលីម្នាក់កំពុងប្តឹងរដ្ឋ Victoria បន្ទាប់ពីប៉ូលិសធ្វើការបាញ់ប្រហារនៅក្នុងពិធីជប់លៀងមួយ និងបាញ់សម្លាប់អ្នកទាំងពីរនេះបើទោះបីជាគេប្រាប់ថា កាំភ្លើងដែលបុរសនោះកាន់នោះគ្រាន់តែជាប្រដាប់ប្រដារក្មេងលេងក៏ដោយ។

លោក Dale Ewins អាយុ ៣៥ ឆ្នាំ និងអតីតមិត្តស្រីរបស់គាត់ឈ្មោះ Zita Sukys ស្លៀកសំលៀកបំពាក់តាមកម្មវិធីជប់លៀងសម្រាប់កម្មវិធី ’Saints and Sinners’ នៅក្រុង Melbourne កាលពីថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៧ នេះ។ ភ្លាមៗ ប៉ូលិសប្រដាប់ដោយអាវុធបាញ់ប្រហារទៅលើពួកគេខណៈពេលដែលពួកគេគ្រាន់តែកាន់កាំភ្លើងជ័រដែលមិនបង្កគ្រោះថ្នាក់នោះទេ។

ម្ចាស់ហាងម្នាក់ទូរស័ព្ទទៅប៉ូលិសបន្ទាប់ពីបានឃើញ Ewins ដាក់កាំភ្លើងចងខ្សែចូលទៅក្នុងខោរបស់គាត់ ប៉ុន្តែបុគ្គលិកសន្តិសុខប្រាប់មន្រ្តីនៅពេលពួកគេទៅដល់ថា ពួកគេមានភ្ជាប់កាំភ្លើងមែនប៉ុន្តែវាគ្រាន់តែជាប្រដាប់ប្រដាក្មេងលេងប៉ុណ្ណោះ។

លោក Ewins ដែលអះអាងថា កាំភ្លើងនោះជា“ ក្លែងក្លាយ” រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវប៉ូលិសបាញ់ចំខ្នងចំនួន ២ គ្រាប់ចំណែក Sukys ត្រូវបាញ់ចំជើង។នៅថ្ងៃច័ន្ទ ថ្ងៃបើកសវនាការរបស់តុលាការកំពូលនោះ តុលាការប្រាប់ថាប៉ូលិសប្រកាន់ខ្ជាប់ថា លោក Ewins បំពាក់“ អាវុធ” ខណៈពេលដែលគាត់បដិសេធយ៉ាងខ្លាំងទៅលើការចោទប្រកាន់នេះ។

Ewins ក៏មានស្នាមសាក់ក្លែងក្លាយនៅលើថ្ងាសដែលជាផ្នែកមួយនៃសំលៀកបំពាក់របស់គាត់ ប៉ុន្តែប៉ូលិសនិយាយថាពួកគេជឿជាក់ថា វាជារឿងពិតហើយថាគាត់ជាឧក្រិដ្ឋជនថែមទៀត។ លោក Jonathan Brett QC មេធាវីរបស់ Ewin ប្រាប់តុលាការកាលពីថ្ងៃចន្ទថា“ ប្រសិនបើវាមិនធ្ងន់ធ្ងរនោះទេ វាពិតជារឿងគួរឱ្យស្អប់ខ្ពើមណាស់”៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here