ក្រុមបាតុករត្រូវបានបាញ់សម្លាប់ដោយប៉ូលីសបានទទួលរងគ្រោះថា្នក់ធ្ងន់ធ្ងរ ហើយនៅតែបន្តប៉ះ ទង្គិចគ្នានៅទីក្រុងហុងកុង រហូតដល់ព្រឹកព្រលឹមថ្ងៃទី ១៣។ អ្វីដែលខ្លាំងក្លាបំផុតនោះគឺសាកល វិទ្យាល័យល្បីឈ្មោះនៅហុងកុង Chubu ប៉ូលីសបានប្រើឧស្មន័បង្ហូរទឹកភ្នែក និងកាំភ្លើងអណ្តាតភ្លើង នៅក្នុងបរិវេណសាលា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងមាននិស្សិតដែលរងរបួសជាង ៦០ នាក់ និងអ្នកជាប់ឃុំជាច្រើននាក់។
នៅសាកលវិទ្យាល័យដដែលនេះ និស្សិត និងប៉ូលីសបានប៉ះទង្គិចគ្នាជាបន្តបន្ទាប់ចាប់ពីរសៀលថ្ងៃទី ១២ មកម្ល៉េះ។ ក្រុមអ្នកតវ៉ាទាមទារឱ្យមានការដោះលែងមិត្តភក្តិដែលត្រូវបានឃុំខ្លួន និងសើ្នឲ្យប៉ូលីស ដកថយចេញពីបរិវេណសាលា។ អាជ្ញាធរសាកលវិទ្យាល័យបានធ្វើអន្តរាគម ហើយព្យាយាមសម្រុះ សម្រួលម្តងហើយម្តងទៀត ប៉ុន្តែមិនបានជោគជ័យ។ ប្រព័ន្ធផ្សព្វផ្សាយហុងកុងមួយចំនួនបាន រាយការណ៍ថា គ្រាប់បែកឧស្មន័បង្ហូរទឹកភ្នែក១ពាន់គ្រាប់ត្រូវបានប្រើនៅក្នុងការប៉ះទង្គិចគ្នានៅ សាកលវិទ្យាល័យមួយនេះ។ នៅសាកលវិទ្យាល័យដដែលនេះត្រូវបានបិទជាបណ្តោះអាសន្ន។
សាកលវិទ្យាល័យជាច្រើនត្រូវបានបិទនៅព្រឹកថ្ងៃទី ១៣។ នៅលើអ៊ីនធឺរណិតការតវ៉ាត្រូវបាន អំពាវនាវរយៈពេល ៣ថ្ងៃចាប់តាំងពីថ្ងៃកើតហេតុមក ហើយការធ្វើបាតុកម្មបិទផ្លូវនៅតែបន្តកើតមាន នៅតាមដងផ្លូវនៃកន្លែងផ្សេងៗ៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩