ក្រុមអ្នកតវ៉ាអ៊ីរ៉ាក់នៅខេត្តភាគខាងត្បូងរារាំងក្រុមហ៊ុនប្រេង និងស្ថានីយទូរទស្សន៍

0

ទីភ្នាក់ងារសារព័ត៌មាន Shafaq ដកស្រង់សំដីក្រុមសកម្មជននៅក្នុងខេត្ត Maysan ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអង្គារអំពីការរារាំងក្រុមហ៊ុនប្រេងក្នុងស្រុក វិទ្យាស្ថានបច្ចេកវិទ្យា និងការិយាល័យរបស់បណ្តាញទូរទស្សន៍រដ្ឋ al-Iraqiya ។

ក្រុមបាតុករក៏ប៉ុនប៉ងបិទការិយាល័យ al-Iraqiya ក្នុងខេត្ត Dhi Qar ជាកន្លែងដែលការតវ៉ាបន្តអស់រយៈពេលជាងមួយសប្តាហ៍។ កម្លាំងសន្តិសុខក៏ធ្វើការឡោមព័ទ្ធដើម្បីបញ្ឈប់ក្រុមអ្នកតវ៉ាផងដែរ។ ប្រជាជនត្រូវគេរាយការណ៍ថាមានការខឹងសម្បារចំពោះការផ្សាយរបស់ប៉ុស្តិ៍រដ្ឋអ៊ីរ៉ាក់ចំពោះការតវ៉ានៅបាកដាដ និង Dhi Qar នេះ។

កាលពីថ្ងៃច័ន្ទនេះ ទីភ្នាក់ងារ Anadolu ដកស្រង់ប្រភពព័ត៌មានដែលនិយាយថា ក្រុមអ្នកតវ៉ាបិទផ្លូវដែលនាំទៅដល់ការឆ្លងកាត់ព្រំដែនដែលភ្ជាប់ខេត្ត Maysan និងអ៊ីរ៉ង់ហើយរៀបចំធ្វើការបិទផ្លូវ។ ចាប់តាំងពីការតវ៉ានេះផ្ទុះឡើងនៅទីក្រុងបាកដាដនៅថ្ងៃទី ១ ខែតុលាដោយសារកង្វះការងារ និងសេវាកម្ម ហើយវារីករាលដាលពាសពេញរដ្ឋធានី និងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់ កម្លាំងសន្តិសុខក៏ប្រើប្រាស់គ្រាប់រំសេវ ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃដោយសម្លាប់មនុស្សជាង ២៨០ នាក់ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here