ព្រះមហាក្សត្រប្រទេសអេស្ប៉ាញជួបជាមួយប្រធានាធិបតីគុយបានៅឡាហាវ៉ា (Havana)

0

ស្តេចនៃប្រទេសអេស្ប៉ាញ Felipe VI និងប្រធានាធិបតីគុយបាលោក Miguel Diaz-Canel ជួបប្រជុំគ្នាកាលពីថ្ងៃអង្គារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសគុយបាដោយសមាជិកនៃគ្រួសាររាជវង្សដែលធ្លាប់គ្រប់គ្រងកោះការ៉ាអ៊ីន (Caribbean)​ នេះ។

ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី Letizia ចាប់ផ្តើមសកម្មភាពផ្លូវការរបស់ពួកគេដោយដាក់កម្រងផ្កានៅវិមានមួយដល់លោក Jose Marti ដែលជាវីរបុរសនៃការប្រយុទ្ធឯករាជ្យនៅប្រទេសគុយបានៅសតវត្សរ៍ទី ១៩ ។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាព្រះមហាក្សត្រនិងប្រធានាធិបតីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលព័ត៌មានលម្អិតនៃសេចក្តីរាយការណ៍ទាំងនោះមិនត្រូវបង្ហាញឱ្យដឹងភ្លាមៗនោះទេ។

ដំណើរទស្សនកិច្ចនេះបង្កឱ្យមានការរិះគន់ពីអ្នកនយោបាយស្តាំនិយមនៅអេស្ប៉ាញ និងបំផុសគំនិតរិះគន់នៅក្នុងកាសែតអភិរក្សនិយមជុំវិញដំណើរដែលត្រូវគេមើលឃើញថាជាជំហានឆ្ពោះទៅមុខសម្រាប់ទំនាក់ទំនងធម្មតារវាងអេស្ប៉ាញ និងអតីតអាណានិគមរបស់ខ្លួន៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here