ក្រុមសកម្មប្រយុទ្ធហ្គាហ្សាបាញ់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែលនៅពេលដែលអំពើហិង្សាឆ្លងកាត់ព្រំដែននៅតែបន្ត

0

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាញ់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែលនៅថ្ងៃពុធដែលជាថ្ងៃទី ២ នៃអំពើហិង្សាឆ្លងកាត់ព្រំដែន។ ការវាយប្រហារនេះធ្វើឱ្យមនុស្សជាច្រើនប្រញាប់ប្រញាល់ទៅកាន់ទីជម្រក បើទោះបីជាមិនមានរបាយការណ៍អំពីគ្រោះថ្នាក់ និងការស្លាប់ក៏ដោយ។

ការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែនេះចាប់ផ្តើមនៅថ្ងៃអង្គារបន្ទាប់ពីអ៊ីស្រាអែលសម្លាប់មេបញ្ជាការកំពូលនៃក្រុមជីហាដអ៊ីស្លាមនៅតំបន់ហ្គាហ្សាដោយចោទប្រកាន់គាត់ពីបទធ្វើជាមេក្លោងការវាយប្រហារថ្មីៗប្រឆាំងនឹងអ៊ីស្រាអែល។ ជាការឆ្លើយតប ខ្មាន់កាំភ្លើងជីហាតអ៊ីស្លាមបាញ់រ៉ុក្កែតប្រមាណ ២០០ គ្រាប់ចូលអ៊ីស្រាអែលក្នុងមួយថ្ងៃផងដែរ។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សាសម្លាប់ប្រជាជនប៉ាឡេស្ទីន ៨ នាក់បន្ថែមទៀតផងដែរ នេះបើតាមការរាយការណ៍របស់ Reuters។ វាបង្ហាញថាក្រុមហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធដ៏សំខាន់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាកំពុងស្ថិតនៅឆ្ងាយពីការប្រយុទ្ធគ្នានៅពេលនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here