សហរដ្ឋអាមេរិកចង់ឱ្យទួរគីវិលមកសភាពដើម ខណៈមានភាពតានតឹងជាមួយសម្ព័ន្ធមិត្តណាតូ

0

សហរដ្ឋអាមេរិកចង់ឱ្យទួរគីវិលមកសភាពដើមវិញ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីការពារជាតិ លោកម៉ាក អេសផឺ ខណៈដែលលោកព្រមានសារជាថ្មីលើទីក្រុងអ៉ានការ៉ា។ ក្រុងវ៉ាស៊ីនតោនបារម្ភថា ទំនាក់ទំនងសព្វាវុធថ្មីៗជាមួយរុស្ស៊ី និងការលុកលុយនាពេលថ្មីៗនៅភាគខាងជើងប្រទេសស៊ីរី មានន័យថា ប្រទេសទួរគីកំពុងរំកិលខ្លួនចេញពីចំណងក្រុមយោធា។ លោកម៉ាក អេស ផឺ បញ្ចេញយោបល់មុនពេលមានកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំជាមួយប្រធានាធិបតីលោករ៉េស៊ីប តៃយ៉ីប អឺរដូរហ្គេន នៅឯសេតវិមាននៅថ្ងៃពុធ។ លោកអេសផឺប្រាប់អ្នកយកព័ត៌មានថា “យើងត្រូវការឱ្យប្រទេសទួរគីត្រឡប់មកស្ថានភាពដើមវិញ។ ពួកគេជាសម្ព័ន្ធមិត្តដ៏ល្អអស់រយៈពេលជាច្រើនឆ្នាំ ជាមួយអាមេរិកក្នុងការប្រយូទ្ធនឹងសង្គ្រាម  កូរ៉េរហូតដល់មានវត្តមានរបស់ពួកយើងនៅអាហ្វហ្គានីស្ថាន”។ លោកបន្តថា “សហរដ្ឋអាមេរិកចាំបាច់ត្រូវបន្តកសាងចំណងទាក់ទងជាពិសេសនៅកម្រិតយោធា និងយោធាដើម្បីធានាថាប្រទេសទាំងពីរមានទំនាក់ទំនងយូរអង្វែងមួយ ដែលនឹងធ្វើឱ្យពួកយើងអាចឆ្លងកាត់រយៈពេលដ៏លំបាកនេះ”៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here