ក្រុងព្យុងយ៉ាងព្រមានសងសឹកប្រឆាំងនឹងសមយុទ្ធយោធាកូរ៉េខាងត្បូងអាមេរិក

0

ទីក្រុងព្យុងយ៉ាងគម្រាមនៅថ្ងៃពុធថា នឹងសងសឹកប្រសិនបើសហរដ្ឋអាមេរិកបន្តធ្វើសមយុទ្ធយោធាជាមួយប្រទេសកូរ៉េខាងត្បួង   ដោយប្រទេសកូរ៉េខាងជើងបន្ថែមសម្ពាធលើក្រុងវ៉ាស៊ីនតោនឱ្យប្តូរទិសដៅខណៈវាជាថ្ងៃផុតកំណត់ដែលកូរ៉េខាងជើងដាក់សម្រាប់វិធីសាស្ត្របត់បែនអាមេរិក។ សេចក្តីថ្លែងការណ៍របស់ប្រទេសកូរ៉េខាងជើងនៅតែធ្វើឡើងទោះបីជាទីក្រុងវ៉ាស៊ីនតោននិយាយនៅសប្តាហ៍មុនរួចហើយថា សមយុទ្ធអាកាសរួមគ្នាគ្រោងធ្វើនៅខែក្រោយនឹងមានការកាត់បន្ថយឱ្យតិចជាសមយុទ្ធពីលើកមុន។ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើងបញ្ចាក់ឱ្យដឹងថា វាគឺជាសិទ្ធិការពារខ្លួនដើម្បីសងសឹកប្រឆាំងចំពោះសកម្មភាពដែលគំរាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសនេះ។ នេះជារឿងកម្រណាស់ ដែលគណៈកម្មការជាស្ថាប័នគ្រប់គ្រងកំពូល ដឹកនាំដោយមេដឹកនាំ    កូរ៉េខាងជើងលោកគីមជុងអ៊ុនចេញសេចក្តីថ្លែងការណ៍មួយ។ នៅសប្តាហ៍មុនអ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ស្តីបន្ទោសលើសមយុទ្ធរួមគ្នាលើអាកាសរបស់សហរដ្ឋអាមេរិក ដោយ “ជះទឹកត្រជាក់” លើកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here