ក្រុមមន្ត្រីអេហ្ស៊ីបនិយាយថាប្រេសិតនៅមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិទៅដល់ទីក្រុងCairo បន្ទាប់ពីមានការកើនឡើងកំដៅដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហ្គាហ្សានៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាលោក Nickolay Mladenov ទៅដល់ទីក្រុង Tel Aviv កាលពីថ្ងៃពុធហើយគ្រោងនឹងជួបជាមួយប្រធានាធិបតី Abdel Fattah el-Sisi ។
ប្រទេសអេហ្ស៊ីបបង្កើនការប្រាស្រ័យទាក់ទងជាមួយអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាហើយបើកផ្លូវជាមួយអាមេរិក និងសហភាពអ៊ឺរ៉ុប។ ក្រុង Cairo ច្រើនតែដើរតួជាអ្នកសម្រុបសម្រួលរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហ្គាហ្សាដោយធ្វើកិច្ចព្រមព្រៀងឈប់បាញ់មួយកាលពីខែឧសភានេះ។
អំពើហឹង្សាចុងក្រោយបង្អស់ចាប់ផ្តើមបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមុនពេលថ្ងៃរះនៅតំបន់ហ្គាហ្សាដែលសម្លាប់មេបញ្ជាការជីហាដជាន់ខ្ពស់របស់អ៊ីស្លាមកាលពីថ្ងៃអង្គារនេះ។ ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាឆ្លើយតបជាមួយនឹងរ៉ុក្កែតរ៉ុក្កែតជាច្រើនគ្រាប់បាញ់ទៅលើប្រទេសអ៊ីស្រាអែលវិញផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩