ក្រុមបាតុករឯករាជ្យនៅ Catalonia ត្រូវបណ្តេញចេញពីមហាវិថីធំៗដោយប៉ូលិស

0

កាលពីថ្ងៃពុធនេះ ប៉ូលិសអេស្ប៉ាញបោសសំអាតក្រុមបាតុករជាច្រើននាក់ដែលគាំទ្រឯករាជ្យភាពរបស់ Catalan ធ្វើការបិទផ្លូវធំមួយអស់រយៈពេលជាង ១៥ ម៉ោងបណ្តាលអោយជាប់គាំងរថយន្តប្រហែល ៥០០ គ្រឿង។ ប៉ូលិសក្នុងតំបន់ និងប៉ូលិសជាតិនិយាយថាពួកគេបណ្តេញក្រុមបាតុករប្រមាណជា ២០០ នាក់ដែលបិទចរាចរណ៍ទាំងសងខាងនៃផ្លូវហាយវេ AP-7 ក្បែរ Girona ដែលជាទីក្រុងដែលមានចលនាគាំទ្រឯករាជ្យ Catalan នេះ។

រ៉យទ័ររាយការណ៍ថាក្រុមអ្នកតវ៉ាខ្លះគប់វត្ថុតូចៗដាក់ប៉ូលិស ប៉ុន្តែភាគច្រើនបានដើរចេញដោយសន្តិភាព។ ក្រុមតវ៉ាសម្ងាត់មួយដែលមានឈ្មោះថា Democratic Tsunami អះអាងទទួលខុសត្រូវចំពោះការរំខាននេះខណៈក្រុមបំបែកខ្លួនមួយផ្សេងទៀតដែលគេស្គាល់ថាCDR  និយាយថាខ្លួនគាំទ្រការតវ៉ានេះ។

កាលពីថ្ងៃអង្គារនេះ ប៉ូលិសប្រឆាំងកុបកម្មបារាំងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបណ្តេញក្រុមបាតុករដែលចំណាយពេលជាង ២៤ ម៉ោងបិទផ្លូវដូចគ្នា ហើយទីនេះជាកន្លែងដែលលាតសន្ធឹងរវាងបារាំងនិងអេស្ប៉ាញនៅក្នុងការរំខានមួយដែលរៀបចំឡើងដោយចលនា Democratic Tsunami នេះផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៣​ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here