ផ្លូវសំខាន់ៗឆ្លងកាត់ប្រទេសលីបង់ត្រូវបិទកាលពីថ្ងៃពុធនេះនៅក្នុងការតវ៉ាថ្មីៗបន្ទាប់ពីប្រធានាធិបតី Michel Aoun ធ្វើឱ្យក្រុមបាតុករខឹងសម្បារដោយជំរុញឱ្យពួកគេបញ្ចប់ការបះបោរប្រឆាំងនឹងអំពើពុករលួយក្នុងចំណោមឥស្សរជនដែលកំពុងកាន់អំណាចនេះ។
ការថ្លែងរបស់លោកនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីល្ងាចថ្ងៃអង្គារនេះធ្វើឱ្យមានបាតុកម្មពេញមួយយប់ដែលបាតុករម្នាក់ត្រូវគេបាញ់សម្លាប់បន្ទាប់ពីមានការទាស់ទែងគ្នាជាមួយទាហានលីបង់នៅឯការបិទផ្លូវនៅភាគខាងត្បូងនៃ Beirut នេះបើតាមការរាយការណ៍របស់ Reuters ។
សាលារៀន និងធនាគារត្រូវបិទទ្វាររយៈពេលពីរថ្ងៃជាប់គ្នា។ កន្លែងទាំងនេះត្រូវបិទអស់រយៈពេល ៤ សប្តាហ៍ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ាប្រឆាំងនឹងមេដឹកនាំនយោបាយដែលត្រូវគេមើលឃើញថាជាមនុស្សមិនស្អាត និងមិនអាចជួយសង្គ្រោះប្រទេសលីបង់ពីការកើនឡើងនៃភាពក្រីក្រ និងភាពអត់ការងារធ្វើបាននោះ។ លោក Aoun ចង្អុលបង្ហាញថាគ្មានការរកឃើញអ្វីនៅក្នុងកិច្ចពិភាក្សាស្តីពីការបង្កើតរដ្ឋាភិបាលថ្មីដើម្បីជំនួសគណៈរដ្ឋមន្រ្តីចម្រុះរបស់លោក Saad Hariri ទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩