គណៈកម្មការរៀបចំការបោះឆ្នោតនិយាយកាលពីថ្ងៃពុធថាលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថានដែលគ្រោងធ្វើនៅថ្ងៃទី ១៤ ខែវិច្ឆិកាត្រូវពន្យារពេលជាលើកទី ២ ហើយ។ អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោតលោក Abdul Aziz Ibrahimi និយាយថាការប្រកាសលទ្ធផលជាបឋមនឹងមិនត្រូវបានធ្វើឡើងទេរហូតដល់មានបញ្ហាបច្ចេកទេសត្រូវដោះស្រាយ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា លទ្ធផលទំនងជាត្រូវពន្យារពេលបន្ទាប់ពីគូប្រជែងសំខាន់ដែលកំពុងកាន់តំណែងលោក Ashraf Ghani និយាយថាលោកនឹងមិនយល់ព្រមចំពោះការបន្ថែមសំឡេងរាប់រយរាប់ពាន់ទៅនឹងការរាប់ឡើងវិញតាមផែនការនោះទេ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩