អ្នកគាំទ្រ Morales ប៉ះទង្គិចគ្នាជាមួយប៉ូលិសកុបកម្ម ខណៈប្រជាជនបូលីវីតវ៉ាមិនជ្រើសរើសប្រធានាធិបតីបណ្តោះអាសន្ន

0

អ្នកគាំទ្ររាប់ពាន់នាក់នៃប្រធានាធិបតីបូលីវី Evo Morales ប្រមូលផ្ដុំគ្នានៅ La Paz ដើម្បីទាមទារអោយមានការលាលែងពីតំណែងរ​បស់មេដឹកនាំថ្មី Jean-Anez ដែលប្រកាសឡើងដោយខ្លួនឯងនោះ។ វាក៏មានការប៉ះទង្គិចជាមួយប៉ូលិសកុបកម្មដ៏ច្រើនកុះករនៅលើដងផ្លូវផងដែរ។

ទង់ជាតិរបស់ប្រទេស និងទង់ជាតិរបស់ជនជាតិដើម និងការស្រែកនូវពាក្យស្លោកគាំទ្រលោក Morales ថាការដង្ហែក្បួនតវ៉ាគឺមានការប៉ះទង្គិចជាមួយនឹងប៉ូលិសយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីរបស់ប្រទេសបូលីវីកាលពីថ្ងៃពុធនេះ ហើយវាក៏មានការប្រឈមមុខនឹងឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងច្រើនពីកងកម្លាំងសន្តិសុខពាសដែកផងដែរ។

ក្រុមបាតុករដែលដឹកនាំដោយក្រុមជីវពលជនជាតិដើមភាគតិច Ponchos Rojos ឆ្ពោះទៅកាន់វិមានប្រធានាធិបតីនៅកណ្តាលទីក្រុងឡាប៉ាស (La Paz) មុនពេលការប៉ះទង្គិចគ្នាផ្ទុះឡើងដែលមានការបាញ់កាំភ្លើង ហើយក្រុមបាតុករក៏វាយបកមកវិញដោយដុំថ្ម និងគ្រាប់ផ្លោងផ្សេងទៀត។ ភាពវឹកវរជាច្រើននេះហាក់ដូចជាមិនត្រូវចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចទេ។

បន្ទាប់ពីការលាលែងពីតំណែងដោយបង្ខំរបស់លោក Morales និងការចាកចេញពីប្រទេសបូលីវីដើម្បីសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសម៉ិកស៊ិកូកាលពីដើមសប្តាហ៍នេះ សមាជិកព្រឹទ្ធសភាប្រឆាំងលោកស្រី Jeanine Anezប្រកាសខ្លួនលោកស្រីជាប្រធានាធិបតីបណ្តោះអាសន្នសម្រាប់ប្រទេសនេះ។

លោក Moralesលាលែងពីតំណែងក្រោមសម្ពាធពីមន្ត្រីយោធាជាន់ខ្ពស់បន្ទាប់ពីមានបាតុកម្មប្រឆាំងជាច្រើនសប្តាហ៍ជុំវិញលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីខែតុលាដែលក្នុងនោះក្រុមប្រឆាំងក៏ដូចជាអង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក (OAS) ចោទប្រកាន់ថា មានភាពមិនប្រក្រតី។ការបណ្តេញមេដឹកនាំសង្គមនិយមនេះត្រូវសាទររដ្ឋធានីវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួននៅក្នុង OAS ទោះបីជាវាមានជោគជ័យតិចតួចក្នុងការលុបបំបាត់ភាពវឹកវរនៅក្នុងប្រទេសបូលីវីក៏ដោយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here