លោក Max Blumenthalប្រាប់ RT ថាការបះបោរនយោបាយនៅក្នុងប្រទេសបូលីវីគឺជាការធ្វើរដ្ឋប្រហារមួយដែលត្រូវធ្វើឡើងតាមរយៈអំពើហិង្សា និងការបំភិតបំភ័យ។ អ្នកសារព័ត៌មានងឿងឆ្ងល់ថាអ្នកខ្លះនៅតែបដិសេធលក្ខណៈមិនស្របច្បាប់នៃការដណ្តើមអំណាចនេះ។
អ្នកនយោបាយប្រឆាំងលោកស្រី Jeanine Añez ប្រកាសខ្លួនជាមេដឹកនាំបណ្តោះអាសន្ននៃប្រទេសបូលីវីកាលពីថ្ងៃពុធនេះ បន្ទាប់ពីប្រធានាធិបតី Evo Morales ត្រូវជំរុញដោយប្រមុខយោធារបស់ប្រទេសរបស់លោកឱ្យចុះចេញពីតំណែង។ ប៉ុន្តែភាពស្របច្បាប់របស់នាងបានចោទជាបញ្ហារួចទៅហើយ។ នៅក្នុងគំរោង Grayzone Project ចង្អុលបង្ហាញថា លោកស្រី Añez គឺជាឥស្សរជនម្នាក់ដែលប្រមូលបានតែ ១,៧ ភាគរយនៃសន្លឹកឆ្នោតដែលបោះនៅក្នុងការបោះឆ្នោតចុងក្រោយរបស់ប្រទេសបូលីវីនេះ។
ដោយដឹងថាគ្មានការគាំទ្រច្រើននោះ ការគំរាមកំហែងនៃអំពើហិង្សាត្រូវគេប្រើប្រាស់ដើម្បីធានាថា សមាជិកព្រឹទ្ធសភាដែលប្រឆាំងនឹងលោកស្រី Añez មិនអាចបោះឆ្នោតលើចលនាដែលប្រកាសជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសបូលីវីនេះ។
យោងតាមលោក Blumenthal អ្នកនយោបាយដែលជាសមាជិកនៃចលនារបស់លោក Evo Morales សម្រាប់គណបក្សសង្គមនិយមដែលមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រនោះបញ្ជាក់ថា ក្រុមគ្រួសាររបស់ពួកគេត្រូវទទួលរងនូវការគំរាមកំហែង ហើយពួកគេអាចត្រូវចាប់ខ្លួន និងសម្លាប់ចោលថែមទៀត។ លោក Blumenthal អះអាងថា ទីក្រុងវ៉ាស៊ីនតោនបានសាទរចំពោះការវិវត្តនៅប្រទេសបូលីវីថាជាចលនាដ៏សំខាន់មួយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅអឌ្ឍគោលខាងលិចនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩









