នៅហុងកុង ការតវ៉ាកាន់តែខ្លាំងឡើងបណ្តាលឲ្យបុរសធ្វើការផ្នែកអនាម័យម្នាក់សន្លប់ (អាយុ ៧០ ឆ្នាំ) នៅក្នុងការចូលរួមធ្វើបាតុកម្មជាមួយអ្នកស្រុក ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែបានស្លាប់ នៅក្នុងមន្ទីរពេទ្យនៅយប់ថ្ងៃទី ១៤។ បើយោងតាមសារព័ត៌មានហុងកុងបានរាយការណ៍។ បន្ទាប់ពី បាតុកម្មបានរីករាលដាលនៅខែមិថុនានេះ ការស្លាប់នេះជាជនទី ២ ទាក់ទងនឹងបាតុកម្មក្រៅពីការធ្វើ អត្តឃាត។
យោងតាមរបាយការណ៍ក្នុងតំបន់បានអោយដឹងថា បុរសនេះត្រូវបានគេវាយនឹងដុំឥដ្ឋយ៉ាងធ្ងន់ នៅពេលប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងអ្នកស្រុកដែលប្រឆាំងនឹងការធ្វើបាតុកម្មនៅថ្ងៃទី ១៣ នៅភាគខាងជើងហុងកុង។ ជនសង្ស័យមិនត្រូវបានឃាត់ខ្លួនទេ។
នៅហុងកុងការប្រឈមមុខដាក់គ្នារវាងប្រជាជនប្រជាធិបតេយ្យ និងប្រជាជនចិន និងការប៉ះទង្គិចគ្នា រវាងបាតុករ និងប៉ូលីសកាន់តែខ្លាំង ហើយអ្នករងរបួសនៅតែបន្ត៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩