ចំនួនអ្នកស្លាប់ក្នុងការតវ៉ានៅរដ្ឋបូលីវៀវកើនដល់ ១០នាក់

0

យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់ត្រូវគេសម្លាប់ក្នុងភាពវឹកវរដែកើតឡើងនៅប្រទេសបូលីវៀរចាប់តាំងពីថ្ងៃទី ២០ ខែតុលា។ ថ្នាក់ជាតិ IFI ធ្វើការពិនិត្យលើសាកសពចំនួន ១០ ។ ក្នុងករណី ៨ករណី ពួកគេរបួសពីគ្រាប់កាំភ្លើងជាហេតុបណ្តាលឱ្យស្លាប់។ ស្ថានីយ៍វិទ្យុ Noticias MVS របស់ប្រទេសម៉ិចស៊ីកូផ្សាយដោយដកស្រង់ព័ត៌មានពីការិយាល័យស្នងការបូលីវៀវថា យ៉ាងហោចណាស់មានមនុស្ស ៥០៨នាក់រងរបួស និងមនុស្សចំនួន ៨នាក់ស្លាប់ចាប់តាំងពីមានការតវ៉ាបានផ្ទុះឡើងនៅថ្ងៃទី ២០ខែតុលា។​ មនុស្សសរុបចំនួន ៣៩ នាក់រងរបួសដោយសារសកម្មភាពរបស់មន្រ្តីប៉ូលីស ខណៈមនុស្សចំនួន ៤៦៩នាក់រងរបួសពីការប៉ះទង្គិចជាមួយជនស៊ីវិល។ សរុបមនុស្សចំនួន ៤៦០នាក់ត្រូវគេចាប់ឃុំខ្លួននៅក្នុងតំបន់ផ្សេងៗ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសបូលីវៀវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា។ យោងតាមប្រភពតុលាការកំពូលនៃការបោះឆ្នោតប្រធានាធិបតីដែលកំពុងកាន់អំណាចលោកអ៊ីវោ ម័ររ៉ាល់(Evo Morales) ឈ្នះនៅក្នុងជុំទីមួយ។ ក្រោយពីលទ្ធផលនៃការបោះឆ្នោតមានការប្រកាសការតវ៉ា និងកូដកម្មទ្រង់ទ្រាយធំចាប់ផ្តើមកើតមានឡើងនៅពាសពេញប្រទេស។ នៅថ្ងៃទី ១០ ខែវិច្ឆិកាលោកម័ររ៉ាល់ប្រកាសលាលែងពីតំណែង ដោយពិពណ៌នាអំពីការវិវត្តនៅក្នុងប្រទេសរបស់លោកថាជារដ្ឋប្រហារ។ នៅរយៈពេលពីរថ្ងៃក្រោយមកទៀត លោកម័ររ៉ាល់ធ្វើដំណើរទៅប្រទេសម៉ិកស៊ិកដែលគេផ្តល់សិទ្ធិជ្រកកោននយោបាយដល់គាត់។ នៅថ្ងៃដដែលអនុប្រធានទី២ ព្រឹទ្ធសភានៃប្រទេសបូលីវៀវគឺលោកហ្សីនីនអាណេសប្រកាសតាំងខ្លួនជាប្រធានាធិបតីបណ្តោះអាសន្ន ហើយថែមទាំងសន្យាថានឹងរៀបចំការបោះឆ្នោតប្រធានាធិបតីបន្ទាប់ឱ្យបានឆាប់បំផុត៕

ប្រភពព័តមានTASS ផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here