ប្រទេសស៊ីរីចាប់ផ្តើមដាក់ពង្រាយកងទ័ពនៅភាគឥសានតាមបណ្តោយព្រំដែនតួកគី

0

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីកំពុងរាយការណ៍ថា កម្លាំងរដ្ឋាភិបាលចាប់ផ្តើមពង្រាយនៅតំបន់ជិតព្រំដែនតួកគីនៅភាគឥសាន។ យោងតាម SANA អោយដឹងថា កងទ័ពជាច្រើនត្រូវដាក់ពង្រាយនៅចន្លោះទីក្រុង Jawadiyeនិង Malkiyehដែលត្រូវគេស្គាល់ថាជា Derik។

ការដាក់ពង្រាយនេះចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ហើយឆ្មាំព្រំដែនស៊ីរីនឹងត្រូវដាក់នៅចំណុច ៦ នៅជិតព្រំដែន។ទីភ្នាក់ងារព័ត៌មាន AP និយាយថាការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានសម្រេចរវាងប្រទេសរុស្ស៊ីនិងតួកគីកាលពីខែមុននៅតាមបណ្តោយព្រំដែនភាគឥសានដែលស្វែងរកការធានាយុទ្ធជនឃឺដចេញពីតំបន់នោះ។

រុស្ស៊ី និងតួកគីចាប់ផ្តើមល្បាតរួមគ្នានៅតាមបណ្តោយផ្លូវតូចចង្អៀតដោយផ្ទាល់នៅតាមព្រំដែនតួកគី – ស៊ីរី ផងដែរ។ គួរបញ្ជាក់ផងដែរថា ទីក្រុងអង់ការ៉ាចាប់ផ្តើមការវាយលុកផ្នែកយោធាដ៏សំខាន់មួយប្រឆាំងនឹងក្រុមយុទ្ធជនឃឺដនៅភាគខាងជើងប្រទេសស៊ីរីកាលពីខែមុន៕

 

ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here