សមាជិកសភានៃប្រទេស Moldova បោះឆ្នោតគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយអ្នកជំនាញខាងបច្ចេកវិទ្យា

0

សភានៃប្រទេស Moldova បោះឆ្នោតគាំទ្ររដ្ឋាភិបាលបច្ចេកវិទ្យាថ្មីដែលដឹកនាំដោយអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។តំណាងរាស្ត្រជាង ៦០ រូបក្នុងចំណោម ១០១ រូបបោះឆ្នោតគាំទ្រគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី Ion Chicu ពីរថ្ងៃបន្ទាប់ពីការដួលរលំនៃរដ្ឋបាលរយៈពេលខ្លីដឹកនាំដោយលោកស្រី Maia Sandu ដែលគាំទ្រដោយលោកខាងលិច។

រដ្ឋមន្រ្តី ៦ រូបក្នុងចំណោម ១១ នាក់នៅក្នុងរដ្ឋាភិបាលថ្មីរួមទាំងលោក Chicu គឺជាអតីតទីប្រឹក្សារបស់ប្រធានាធិបតីលោក Igor Dodon ។ លោក Chicu ទទួលការគាំទ្រពីអតីតគណបក្សរបស់លោក Dodon (សង្គមនិយម) ដែលមានជម្លោះជាមួយលោកស្រី Sandu ជុំវិញកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលនាំឱ្យរដ្ឋាភិបាលរបស់លោកស្រីដួលរលំនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here