ប្រទេសហ្វាំងឡង់កំពុងបើកស្ថានទូតរបស់ខ្លួននៅអ៊ីរ៉ាក់ឡើងវិញ និងបញ្ជូនឯកអគ្គរដ្ឋទូតម្នាក់ទៅកាន់ទីក្រុងបាកដាតបន្ទាប់ពីផ្អាកអស់រយៈពេលជិត ៣០ ឆ្នាំដើម្បីបង្កើតចំណងទាក់ទងទ្វេភាគីជួយដល់ការកសាងប្រទេសឡើងវិញ និងការជំរុញពាណិជ្ជកម្មនោះ។
ការធ្វើមាតុភូមិនិវត្តន៍ប្រជាជនអ៊ីរ៉ាក់រាប់ពាន់នាក់ដែលកំពុងស្នាក់នៅខុសច្បាប់នៅក្នុងប្រទេសហ្វាំងឡង់ បន្ទាប់ពីការបដិសេធការសុំសិទ្ធិជ្រកកោនរបស់ពួកគេនៅតែជាបញ្ហាដ៏គួរឱ្យភ័យខ្លាចរវាងប្រទេសទាំងពីរនេះ។ ជនចំណាកស្រុកអ៊ីរ៉ាក់ប្រមាណ ២ ម៉ឺននាក់បានមកដល់ប្រទេសហ្វាំងឡង់ក្នុងឆ្នាំ ២០១៥ ។
ឯកអគ្គរដ្ឋទូតហ្វាំងឡង់លោក Vesa Hakkinen ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍មួយថ្ងៃមុនពេលចូលកាន់តំណែងថ្មីថា ប្រទេស Nordic និងសមាជិកសហភាពអឺរ៉ុបបញ្ឈប់វត្តមានការទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីសង្គ្រាមឈូងសមុទ្រក្នុងខែមករាឆ្នាំ ១៩៩១។ បេសកកម្មការទូតនឹងមានបុគ្គលិកដំបូងចំនួនបួននាក់ និងមានទីតាំងនៅអគារបាដាដដែលមានស្ថានទូតស៊ុយអែតនៅទីនោះផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩









