កន្លែងលាក់ខ្លួនរបស់ISISចំនួន៧កន្លែងត្រូវបានបំផ្លាញក្នុងខេត្តKirkuk

0
Image processed by CodeCarvings Piczard ### FREE Community Edition ### on 2019-11-14 15:18:25Z | | ýþýÊêØ6Dà

កម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍នេះបានកម្ទេចកន្លែងលាក់ខ្លួនចំនួន៧កន្លែងដែលជាប់ទាក់ទង់ជាមួយក្រុមភេរវករISIS ស្ថិតនៅក្នុងខេត្តKirkuk។ ប្រព័ន្ធផ្សព្វផ្សាយWar Media Cel របស់អ៊ីរ៉ាក់បានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍នេះថាកន្លែងលាក់ខ្លួនចំនួន៧កន្លែងត្រូវបានបំផ្លាញកំឡុងពេលប្រតិបត្តិការមួយធ្វើឡើងស្ថិតនៅជិតភូមិRamal ខេត្តKirkuk។ សេចក្តីថ្លែងការណ៍ក៏បាននិយាយថាគ្រឿងផ្ទុះចំនួន៤គ្រាប់ដែលផលិតដោយក្រុមជីហាដISIS ក៏បានរកឃើញផងដែរនៅកន្លែងលាក់ខ្លួនរបស់ពួកគេ។ គួររំលឹកថាកាលពីព្រឹកថ្ងៃពុធកន្លងទៅនេះកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់ភេរវករISIS ចំនួន៣នាក់ស្ថិតនៅក្នុងកន្លែងលាក់ខ្លួនមួយនៅជិតទីក្រុងHawija ចម្ងាយប្រហែល៥៥គីឡូម៉ែត្រពីភាគនិរតីនៃខេត្តKirkuk។ ប្រភពពីប៉ូលិសបាននិយាយថាកាំភ្លើងAK-47ជាច្រើនដើម និងគំនរអាហារត្រូវបានគេរកឃើញផងដែរនៅកន្លែងលាក់ខ្លួនមុនពេលវាត្រូវបានបំផ្លាញ៕

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2019-11-14 15:18:25Z | | ýþýÊêØ6Dà

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here