លោកអាសាដលើកឡើងថា CIA អាចជាអ្នកបញ្ជាឱ្យសម្លាប់ស្ថាបនិក White Helmets

0

ប្រធានាធិបតីស៊ីរីលោកបាសាអាល់សាដប្រាប់ទូរទស្សន៍ Rossiya ២៤ របស់ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ថា ស្ថាបនិក White Helmets លោកជេម ឡឹ មេសួរ អាចត្រូវភ្នាក់ងារស៊ើបការណ៍សម្ងាត់សម្លាប់ក្រោមការណែនាំរបស់ CIA ឬមានការចូលរួមដោយផ្ទាល់ពីទីភ្នាក់ងារនេះ។ ប្រធានាធិបតីស៊ីរ៉ីមានប្រសាសន៍ថា  លោកមើលឃើញពីទំនាក់ទំនងរវាងការស្លាប់របស់លោកឡឹ មេសួរ និងអ្នកផ្តល់ហិរញ្ញប្បទានអាមេរិកលោកជេហ្វី អ៊ីបស្ទីន  និងមេដឹកនាំអាល់កៃដាលោកអូស្មា ប៊ីនឡាឌេន និងរដ្ឋអ៊ីស្លាម(ក្រុមខុសច្បាប់នៅរុស្ស៊ី) និងមេដឹកនាំលោក អាបុ   បាក អាល់​ បាដាឌី។ មហាសេដ្ឋីអាមេរិកលោកជេហ្វី អ៊ីបស្ទីន ត្រូវគេសម្លាប់អស់រយៈពេលជាច្រើនសប្តាហ៍ មុនពេលគេនិយាយថា គាត់ធ្វើអត្តឃាតខ្លួនឯងនៅក្នុងគុក។ ទោះយ៉ាងណាគាត់ត្រូវគេសម្លាប់ ព្រោះគាត់ដឹងអំពីអាថ៌កំបាំងសំខាន់ៗជាច្រើនដែលមានជាប់ទាក់ទងជាមួយមនុស្សសំខាន់ៗនៅក្នុងរបបអង់គ្លេស និងអាមេរិកហើយអាចនៅក្នុងប្រទេសដទៃទៀតផងដែរ។ លោកបន្តទៀតថា “ឥឡូវនេះស្ថាបនិកដ៏សំខាន់របស់ក្រុម White Helmets ត្រូវគេសម្លាប់ ដោយគាត់គឺជាមន្រ្តី ហើយគាត់ខិតខំធ្វើការពេញមួយជីវិតជាមួយក្រុមអូតង់នៅអាហ្វហ្គានីស្ថាន កូសូវ៉ូ អ៊ីរ៉ាក់ និងលីបង់។ លោកអាសាដមានប្រសាសន៍ថា យើងទាំងពីរដឹងថា ពួកគេ(អ្នកតំណាងនៃឱ្យក្រុម White Helmets) គឺជាផ្នែកមួយនៃអាល់កៃដា។ លោកជឿជាក់ថា​ ប្រជាជនទាំងនេះក៏ដូចជាលោកប៊ីនឡាឌេន  និងលោកអាល់ បាកដាឌី ដែលត្រូវគេសម្លាប់ ព្រោះពួកគេដឹងពីអាថ៌កំបាំងសំខាន់ៗ។ លោកបន្តថា ពួកគេទទួលបន្ទុកមួយនៅពេលដែលពួកគេបំពេញតួនាទីរបស់ពួកគេ។ តម្រូវការចាំបាច់គឺកំចាត់ពួកគេចោល ក្រោយពីពួកគេបានបំពេញតួនាទីរបស់ពួកគេរួច។  យោងតាមប្រសាសន៍របស់លោកអាសាដបន្ថែមឱ្យដឹងបន្ថែមថា ការស្លាប់របស់លោកឡឹ មេសួរ គឺជាការងាររបស់ CIA ក៏ដូជជាការកម្ចាត់ស្ថាបនិក White Helmets ដោយឯករាជ្យ ឬតាមរយៈសេវាកម្មស៊ើបការណ៍សម្ងាត់របស់ប្រទេសដទៃទៀត។​ លោកបន្តថា នោះជាការពិតនេះថា វាជាការងាររបស់សេវាកម្មសម្ងាត់។ ប៉ុន្តែជាសេវាកម្មសម្ងាត់ណាមួយ? នៅពេលនិយាយអំពីសេវាសម្ងាត់របស់លោកខាងលិចជាទូទៅគឺសំដៅដល់ទួរគី និងខ្លះទៀតនៅក្នុងតំបន់របស់យើង តែទាំងនេះមិនមែនជាសេវាកម្មសម្ងាត់របស់រដ្ឋអធិបតេយ្យទេ។ នោះគឺជានាយកដ្ឋាននៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ។ លោកធ្វើការសរុបសេចក្តីថា “វាពិតជាអាចទៅរួចដែលភ្នាក់ងារស៊ើបការណ៍ទួរគីបានបំពេញការងារតាមការណែនាំរបស់សេវាកម្មស៊ើបការណ៍សម្ងាត់បរទេស” ។ “ស្ថាបនិកនៃក្រុម White Helmets ធ្វើការដោយប្រើការចងចាំរបស់គាត់ និងជីវប្រវត្តិនៃជីវិតរបស់គាត់ ហើយកត្តានេះពិតជាមិនអាចទទួលយកបានទេ។ នេះគឺជាការសន្មត់មួយ ប៉ុន្តែខណៈពេលនេះ វាជារឿងធ្ងន់ធ្ងរណាស់ព្រោះចំពោះខ្ញុំជម្រើសផ្សេងទៀតវាជារឿងមិនគួរឱ្យជឿ”។ គេបង្កើតអង្គការ White Helmets ក្នុងប្រទេសស៊ីរីនៅឆ្នាំ២០១៤។ វាជារឿងដ៏ល្បីល្បាញបំផុតសម្រាប់ការផុសរូបថត និងវីដេអូតាមអ៊ិនធឺរណេតស្តីពីការបំផ្លាញ និងគ្រោះថ្នាក់ពីការវាយប្រហារ ដែលរដ្ឋាភិបាលស៊ីរី និង     សម្ព័ន្ធមិត្តផ្សេងចោទប្រកាន់លើអង្គការ។ អង្គការនេះរងការចោទប្រកាន់ម្តងហើយម្តងទៀតពីបទផលិតព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានឧប្បត្តិហេតុ។

ការស្លាប់របស់លោក Le Mesurier

យោងតាមប្រភពព័ត៌មានពីទូរទស្សន៍NTV របស់ទួរគីបង្ហាញថា សាកសពវ័យ៤៨ ឆ្នាំរបស់លោក Le Mesurier ត្រូវគេរកឃើញនៅថ្ងៃចន្ទ នៅទីក្រុងអ៊ីស្តង់ប៉ុល ដែលសពនោះស្ថិតនៅក្បែរផ្ទះរបស់គាត់។  ប៉ូលីសឆែកកាមេរ៉ា CCTV និងរកឃើញថា ពុំមានអ្នកចម្លែកដើរចូលអគារនោះនៅពេលយប់នោះទេ។  អ្នកស៊ើបអង្កេតសន្និដ្ឋានថា គាត់ធ្លាក់ពីបង្អួចមកយ៉ផ្ទះ។  ប្រភពព័ត៌មាន CNN Turk  រាយការណ៍ថា មានស្នាមកាប់នៅលើមុខ និងរាងកាយរបស់គាត់ ហើយជើងរបស់គាត់បាក់៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here