រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper ដាក់សម្ពាធដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រដើម្បីចំណាយកាន់តែច្រើនចំពោះការចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង និងដើម្បីរក្សាកតិកាសញ្ញាចែករំលែកព័ត៌មានចារកម្មជាមួយសម្ព័ន្ធមិត្តអាស៊ីផ្សេងទៀតរបស់ខ្លួន។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំគោលនយោបាយការពារជាតិកម្រិតខ្ពស់ជាមួយសមភាគីកូរ៉េខាងត្បូងលោក Jeong Kyeong-doo រួចមក លោក Esper ក៏និយាយថាប្រទេសទាំងពីរត្រូវតែមានភាពបត់បែនជាមួយនឹងសមយុទ្ធយោធារួមគ្នាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្តដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះបើតាមការរាយការណ៍របស់ Reuters ។
ទោះជាយ៉ាងណាក៏ដោយ លោកឈប់ប្រកាសពីការផ្លាស់ប្តូរណាមួយចំពោះការធ្វើសមយុទ្ធរួមគ្នានៅខែក្រោយដែលប្រទេសកូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងទៅលើរឿងនេះ។ ក្រុងព្យុងយ៉ាងនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបដិសេធនូវការផ្តល់ជូនរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចចរចាថ្មីមុនពេលកំណត់មួយឆ្នាំដែលកូរ៉េខាងជើងកំណត់សម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីបង្ហាញភាពបត់បែនកាន់តែច្រើននៅក្នុងការចរចានេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩