ទោះបីជាមានការព្រមានពីសហភាពអឺរ៉ុបក៏ដោយ អនុប្រធានាធិបតីតួកគីលោក Fuat Oktay ត្រូវគេដកស្រង់សម្តីកាលពីថ្ងៃសុក្រថា នាវាដឹកប្រេង និងឧស្ម័នរបស់ប្រទេសតួកគី ‘Fatih’ ដែលចាប់ផ្តើមប្រតិបត្តិការនៅឯឆ្នេរភាគឥសាននៃប្រទេស Cyprus។
កាលពីថ្ងៃច័ន្ទក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុបអនុម័តក្របខ័ណ្ឌសម្រាប់វិធានការរឹតត្បិតប្រឆាំងនឹងទីក្រុងអង់ការ៉ាលើសកម្មភាពខួងរបស់ខ្លួននៅភាគខាងកើតនៃមេឌីទែរ៉ាណេ។ ប្រទេសតួកគីដែលជាបេក្ខជនផ្លូវការដើម្បីចូលរួមជាមួយនឹងសហភាពអ៊ឺរ៉ុប ទោះបីជាមានទំនាក់ទំនងកាន់តែអាក្រក់ជាមួយប្លុកនេះ និងធ្វើការរិះគន់ការសម្រេចចិត្តនេះហើយនិយាយថាខ្លួននឹងមិនបញ្ឈប់ការខួងទេពីព្រោះប្រទេសនេះកំពុងប្រតិបត្តិការនៅលើទ្វីបរបស់ខ្លួនឬនៅក្នុងតំបន់ដែលតួកគី Cyprus មានសិទ្ធិ។សារព័ត៌មានរ៉យទ័ររាយការណ៍ថា នាវាសមយុទ្ធមួយទៀតរបស់តួកគី Yavuz ស្ថិតនៅឆ្នេរសមុទ្រខាងលិចនៃប្រទេស Cyprus ផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩