អ៊ីស្រាអែល “បញ្ចប់” ការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា បន្ទាប់ពីការបាញ់រ៉ុក្កែត

0

អ៊ីស្រាអែលនិយាយនៅព្រឹកថ្ងៃសុក្រនេះថាខ្លួនបញ្ចប់ការវាយប្រហារតាមអាកាសទៅលើគោលដៅដែលមានជាប់ទាក់ទងនឹងក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមនៅហ្គាហ្សារួចហើយ បន្ទាប់ពីការបាញ់រ៉ុក្កែតបានផ្ទុះឡើងរួចមក។ សេចក្តីថ្លែងការណ៍របស់យោធាបង្ហាញថាអ៊ីស្រាអែលមានឆន្ទៈគោរពតាមបទឈប់បាញ់ ប្រសិនបើគ្មានការវាយប្រហាររ៉ុក្កែតបន្ថែមទេនោះ។

របាយការណ៍នោះនិយាយថាអ៊ីស្រាអែលវាយប្រហារបរិវេណយោធាកន្លែងផលិតគ្រាប់រ៉ុក្កែត និងទីបញ្ជាការសកម្មប្រយុទ្ធមួយនៅក្នុងទីក្រុង Khan Younis ។ ការវាយប្រហារតាមអាកាសកើតឡើងបន្ទាប់ពីមានការបាញ់គ្រាប់រ៉ុក្កែតជាច្រើននៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។ វាមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់ និងរបួសពីភាគីទាំងពីរនេះទេ។ ស្ថានភាពបានស្ងប់ស្ងាត់កាលពីព្រឹកថ្ងៃសុក្រនេះ។ ក្រុមហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ថិតនៅក្នុងការប្រយុទ្ធគ្នានាថ្មីៗនេះផងដែរ ខណៈពេលដែលក្រុមនេះ និងអ៊ីស្រាអែលហាក់ដូចជាចង់កំណត់វិសាលភាពរៀងៗខ្លួន៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here