ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថាក្រុមអ្នកតវ៉ានៅលីបង់ដែលទាមទារកំណែទម្រង់រ៉ាឌីកាល់ធ្វើការប្រតិកម្មដោយកំហឹងចំពោះការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីដែលពួកគេចាត់ទុកថាជានិមិត្តរូបនៃប្រព័ន្ធនយោបាយបរាជ័យនោះ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Gebran Bassil ប្រាប់ទូរទស្សន៍ MTV កាលពីថ្ងៃសុក្រនេះថា អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Mohammad Safadi យល់ព្រមធ្វើជានាយករដ្ឋមន្រ្តីបន្ទាប់របស់ប្រទេសលីបង់ប្រសិនបើគាត់ឈ្នះការគាំទ្រពីគណបក្សធំៗរបស់ខ្លួន ហើយដំណើរការនៃការដាក់ឈ្មោះគាត់គួរតែចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ។
ក្រុមបាតុករនៅក្នុងទីក្រុងទ្រីប៉ូលីដែលជាស្រុកកំណើតរបស់គាត់ប្រឆាំងទៅនឹងលោក Safadi ហើយត្រូវគេរាយការណ៍ថាក្រុមនេះប្រមូលផ្ដុំគ្នានៅមុខអាគារមួយរបស់គាត់ដើម្បីប្រឆាំងនឹងការតែងតាំងនេះ។ ទីក្រុងទ្រីប៉ូលីគឺជាមណ្ឌលដ៏សំខាន់មួយនៃចលនាបាតុកម្មដែលមានរយៈពេលមួយខែហើយសម្រាប់ការប្រមូលផ្តុំគ្នាពេលរាត្រីនៅតាមសាលធំៗទាំងនេះ។
គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រី Saad Hariri លាឈប់ពីតំណែងនៅថ្ងៃទី ២៩ ខែតុលា ជិតពីរសប្តាហ៍ក្នុងការធ្វើបាតុកម្មទូទាំងប្រទេសដែលមិនធ្លាប់មានពីមុនមកដែលទាមទារឱ្យលុបចោលនូវឥស្សរជនដែលកាន់អំណាចដែលត្រូវគេមើលឃើញថាជាអំពើពុករលួយ និងអសមត្ថភាពនៃការគ្រប់គ្រងនោះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩