ប្រទេសឥណ្ឌាបានបាញ់សាកល្បងមីស៊ីលផ្លោង Agni-II រយៈចម្ងាយមធ្យមដែលមានសមត្ថភាពនុយក្លេអ៊ែរប្រកបដោយជោគជ័យ។ នេះជាការធ្វើតេស្តលើកដំបូងនៅពេលយប់ ប៉ុន្តែការសាកល្បងនេះក៏ត្រូវគេប្រទះឃើញផងដែរ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការធ្វើតេស្តចុងក្រោយលើអាវុធទប់ស្កាត់យុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌាធ្វើឡើងកាលពីថ្ងៃសៅរ៍នេះពីការបាញ់កាំជ្រួចទី ៤ នៃការសាកល្បងចម្រុះ (Integrated Test Range) នៅលើកោះ Abdul Kalam Islandនៅឆ្នេរ Odisha ហើយវាក៏មានការបង្ហាញវីដេអូនៃរ៉ុក្កែតដែលហោះឡើងលើមេឃនៅពេលយប់ផងដែរ។
Agni-II ជាមីស៊ីលផ្លោងដែលមានប្រវែង ២១ ម៉ែត្រ ម៉ីស៊ីលផ្លោង ២ ដំណាក់កាលដែលមានរយៈចម្ងាយរហូតដល់ ៣.៥០០ គីឡូម៉ែត្រដែលអាចផ្ទុកទម្ងន់បានដល់ទៅ ១.០០០ គីឡូក្រាម។ វាត្រូវបង្កើតឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ហើយត្រូវបានផលិតក្នុងស្រុកថែមទៀត។
រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាព្រមាននាពេលថ្មីៗនេះចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប៉ាគីស្ថានខណៈពេលដែលទីក្រុងញូវដេលីអនុវត្តដោយយកចិត្តទុកដាក់នូវគោលនយោបាយគ្មានអាវុធនុយក្លេអ៊ែរដំបូងរបស់ខ្លួន។ ប្រទេសឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែមានកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្រហើយអាចបំផ្លាញគ្នាទៅវិញទៅមកប្រសិនបើសង្គ្រាមផ្ទុះឡើងពិតមែន៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩