នៅ Bolivia អាមេរិចខាងត្បូង ប្រធានាធិបតេយ្យលោក Morales ត្រូវបានគេនារទេសពីបទសង្ស័យ ថាមានការបោះឆ្នោតអយុត្តិធម៌ ហើយអនុប្រធានព្រឹទ្ធសភាដែលជាបេក្ខជនគណបក្សប្រឆាំងត្រូវបាន តែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ន យ៉ាងហោចណាស់មានមនុស្ស ៩នាក់ស្លាប់ចាប់តាំងពីថ្ងៃទី ១៥ មក។ គណៈកម្មការសិទ្ធិមនុស្សអាមេរិចបានប្រកាស។ ចាប់តាំងពីថ្ងៃទី ២០ ខែមុនមកព្រឹត្តិការណ៍ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបានធ្វើឱ្យមនុស្សស្លាប់សរុប ២៣ នាក់ និង ៧១៥ នាក់រង របួស។
ការប៉ះទង្គិចបានកើតឡើងនៅកណ្តាល Cochabanba មូលដ្ឋានអ្នកគាំទ្រលោក Morales។ បន្ទាប់ពី ការនិរទេសខ្លួនរបស់លោក Morales ទៅកាន់ម៉ិចស៊ិកូ អនុប្រធានព្រឹទ្ធសភាលោក Heanine Anyes ត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ននៅថ្ងៃទី ១២ ប៉ុន្តែអ្នកគាំទ្រលោក Morales បាន រិះគន់ពីការ ”ធ្វើរដ្ឋប្រហារ” ហើយបានបន្តធ្វើការតវ៉ាដើម្បីឲ្យលោក Morales វិលត្រឡប់ចូលប្រទេស វិញ ហើយបានបង្កឲ្យកើតមានជាជម្លោះជាមួយកងកម្លាំងសន្តិសុខ។
ក្រុមជនជាតិដើមបានអះអាងថា “មនុស្សច្រើនជាង ១៥ នាក់ត្រូវបានសម្លាប់” នៅថ្ងៃទី ១៥។ ឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភថាការបង្ក្រាបដោយកម្លាំងសន្តិសុខគឺជា “ការគាបសង្កត់”។ ការប៉ះទង្គិចគ្នារវាងក្រុមលោក Morales និងកងកម្លាំង សន្តិសុខក៏កើតមានផងដែរនៅក្នុងទីក្រុងធំ La Paz៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩