ប្រទេសអង់គ្លេសចោទប្រកាន់បុរសម្នាក់ដែលបានចាប់ខ្លួននៅអាកាសយានដ្ឋានHeathrow ពីបទភេរវកម្ម

0

ប៉ូលិសអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យនេះថា បានចាប់ខ្លួនបុរសម្នាក់នៅឯអាកាសយានដ្ឋានHeathrow នៃទីក្រុងឡុងដ៍បន្ទាប់ពីរូបគាត់បានមកដល់ដោយជើងហោះហើរពីប្រទេសទួរគីដោយបានចោទប្រកាន់ពីបទភេវរកម្ម។ ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកMamun Rashid អាយុ២៦ឆ្នាំនឹងត្រូវឡើងតុលាការនៅថ្ងៃច័ន្ទនេះក្រោមបទចោទប្រកាន់ពីការរៀបចំសកម្មភាពភេរវកម្ម។ គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នេះពីបទសង្ស័យទាក់ទងនឹងបទល្មើសនៅក្នុងប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថាអាជ្ញាធរតួកគីបានចាប់ផ្តើមបញ្ជូនអ្នកជាប់ឃុំរដ្ឋអ៊ីស្លាមត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here