ក្រុមមន្ត្រីសន្តិសុខ និងពេទ្យអ៊ីរ៉ាក់និយាយថាបាតុករម្នាក់ស្លាប់ដោយការបាញ់ចំក្បាលពីធុងឧស្ម័នបង្ហូរទឹកភ្នែក ខណៈប៉ះទង្គិចគ្នាជាថ្មីនៅលើស្ពានក្នុងរដ្ឋធានីបាដាដ។ ក្រុមមន្រ្តីបាននិយាយថាមនុស្ស៣២នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យនេះនៅប៉ុន្មានម៉ោងបន្ទាប់ពីក្រុមបាតុករដណ្តើមកាន់កាប់បានពាក់កណ្តាលស្ពានAhrar។ មន្ត្រីនិយាយក្នុងលក្ខខណ្ឌអនាមិកបានប្រាប់ឲ្យដឹងថាស្ពានAhrar លាតសន្ធឹងលើទន្លេTigris ស្ថិតនៅជិតតំបន់បៃតងដែលត្រូវបានការពារយ៉ាងរឹងម៉ាំដែលជាកន្លែងធ្វើការរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។ កម្លាំងសន្តិសុខបានដាក់ពង្រាយនៅផ្នែកម្ខាងទៀតនៃស្ពាន ហើយបានដាក់របាំងបេតុងដើម្បីការពារកុំឲ្យក្រុមអ្នកតវ៉ារុញចូលតំបន់នោះ។ គួររំលឹកថាក្រុមបាតុករបានកាន់កាប់លើស្ពាននេះកាលពីដើមខែកន្លងទៅ ប៉ុន្តែក្រោយមកត្រូវបានគេវាយបណ្តេញចេញខណៈដែលកម្លាំងសន្តិសុខបានចាត់វិធានការបង្ក្រាបយ៉ាងឃោរឃៅ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩