មនុស្សជាង២៥នាក់ស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ខណៈមានការតវ៉ាអំពីការឡើងថ្លៃប្រេងឥន្ធនៈ

0

លោក Al-Arabiya បានដកស្រង់ប្រភពក្នុងស្រុកដែលនិយាយកាលពីថ្ងៃសៅរ៍នេះថាមនុស្សជាង២៥នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ារយៈពេលពីរថ្ងៃលើការឡើងថ្លៃប្រេងឥន្ធនៈ។ ប្រភពបានបន្ថែមថាជម្លោះហិង្សាដ៏ខ្លាំងនេះកើតឡើងនៅក្នុខេត្តShiraz ហើយបន្ទាប់មកបានរីករាលដាលទៅដល់ទីក្រុងTehran របស់អ៊ីរ៉ង។ មុននេះក្រុមអ្នកតវ៉ាបានដុតរូបភាពទីក្រុង Eslamshahr ស្ថិតភាគខាងត្បូងទីក្រុង Tehran បន្ថែមលើមជ្ឈមណ្ឌលសន្តិសុខ និងស្ថានីយ៍ប្រេងឥន្ធនៈមួយខណៈការតវ៉ាកើនឡើងកំដៅ។ គួររំលឹកថាការធ្វើបាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃសុក្រនេះប៉ុន្មានម៉ោងបន្ទាប់ពីមានការប្រកាសថាតម្លៃប្រេងអាចនឹងកើនឡើង៥០ភាគរយសម្រាប់៦០លីត្រដំបូង និង៣០០ភាគរយលើសពី៦០លីត្រនៃរៀងរាល់ខែនីមួយៗ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here