ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលមានសមត្ថភាពនុយក្លេអ៊ែរ Agni-II ប្រកបដោយជោគជ័យ។ ការបាញ់សាកល្បងធ្វើឡើងលើកដំបូងនៅពេលយប់ ប៉ុន្តែគេនៅតែអាចមើលឃើញសកម្មភាពនោះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការធ្វើតេស្តចុងក្រោយរបស់ប្រទេសឥណ្ឌាធ្វើឡើងនៅថ្ងៃសៅរ៍ ដោយបាញ់កាំជ្រួចទី៤ ដ៏ស្មុគស្មាញនៅលើកោះអាប់ឌុលកាឡាំលើឆ្នេរអូឌីសា ដោយបង្ហាញឃ្លីបវីដេអូឃ្លីបមានគ្រាប់រ៉ុក្កែតហោះឡើងនៅលើមេឃពេលយប់។ កាំជ្រួចAgni-II ជាមីស៊ីលផ្លោងមានប្រវែង ២១ម៉ែត្របាញ់បានរយៈចម្ងាយរហូតដល់ ៣.៥០០គីឡូម៉ែត្រដែលអាចផ្ទុកទម្ងន់បាន ១.០០០គីឡូក្រាម។ អង្គភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិជាអ្នកអភិវឌ្ឍន៍វា ហើយគេផលិតវានៅក្នុងស្រុក។ រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាព្រមាននាពេលថ្មីៗថា ការសាកល្បងនេះធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប៉ាគីស្ថានខណៈពេលដែលទីក្រុងញូវដែលីអនុវត្តដោយយកចិត្តទុកដាក់លើគោលនយោបាយគ្មានអាវុធនុយក្លេអ៊ែរដំបូងរបស់ខ្លួន។ ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានសុទ្ធតែមានកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្រហើយអាចបំផ្លាញគ្នាប្រសិនបើសង្គ្រាមផ្ទុះឡើង៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩