គណបក្សដែលគាំទ្រឃឺដនៅក្នុងប្រទេសតួកគីពិចារណាទាញសមាជិកសភាពីសភា

0

គណបក្សប្រឆាំងគាំទ្រឃឺដកំពុងពិចារណាដកសមាជិកសភាពីប្រទេសតួកគីដោយសារតែសម្ពាធកាន់តែច្រើនឡើងៗដែលខ្លួនកំពុងប្រឈមមុខនិងជាសកម្មភាពនៃការតវ៉ាប្រឆាំងនឹងការសម្រេចរបស់ក្រុងអង់ការ៉ាក្នុងការទម្លាក់អភិបាលក្រុងចំនួន ២៤ រូបក្នុងរយៈពេលបីខែកន្លងមកនេះ។អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (HDP) សមាជិកព្រឹទ្ធសភា និងមន្ត្រីមូលដ្ឋាននឹងជួបជុំគ្នានៅថ្ងៃពុធនេះនៅទីក្រុងអង់ការ៉ាដើម្បីពិភាក្សាអំពីស្ថានភាពនិងធ្វើការសម្រេចចិត្តលើវិធីក្នុងការឆ្លើយតប នេះបើយោងតាមអនុប្រធាន HDP។

លោក Saruhan Oluc និយាយថា​ “យើងនឹងបន្តការតស៊ូប្រឆាំងនឹងការដកអភិបាលក្រុងរបស់យើងនៅគ្រប់វេទិកាទាំងអស់។ សំណួរមួយក្នុងចំណោមសំណួរដែលយើងនឹងឆ្លើយគឺថាតើត្រូវដកតំណាងរាស្ត្ររបស់យើងចេញពីសភាដែរឬទេ?”

រ៉យទ័រនិយាយថាប្រធានាធិបតីលោក Recep Tayyip Erdogan និងរដ្ឋាភិបាលរបស់លោកចោទប្រកាន់ HDP ថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ (PKK) ដែលនាំទៅដល់ការកាត់ទោសសមាជិករាប់ពាន់នាក់និងមេដឹកនាំមួយចំនួន។ HDP បដិសេធទៅនឹងរឿងនេះ។

អភិបាលខេត្តនៅភាគអាគ្នេយ៍នៃតំបន់ឃឺដភាគច្រើនរបស់ប្រទេសត្រូវដកចេញក្នុងប៉ុន្មានខែថ្មីៗនេះដោយសារមានការចោទប្រកាន់ពីបទភេរវកម្ម។ HDP គឺជាគណបក្សតែមួយគត់នៅក្នុងសភាតួកគីដែលប្រឆាំងនឹងការវាយលុកនៅភាគឥសាននៃប្រទេសស៊ីរីដែលចាប់ផ្តើមនៅថ្ងៃទី ៩ ខែតុលា៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here