បុគ្គលិកសាធារណៈអ៊ីរ៉ាក់ និងនិស្សិតបន្តធ្វើកូដកម្មនៅក្នុងខេត្តNajaf និងខេត្តKarbala

0

ទីភ្នាក់ងារសារព័ត៌មានAlsumaria របស់អ៊ីរ៉ាក់បាននិយាយថាបុគ្គលិកសាធារណៈអ៊ីរ៉ាក់នៅតាមខេត្តNajaf និងខេត្តKarbala បានប្រកាសចូលរួមជាមួយនិស្សិតសាកលវិទ្យាល័យដើម្បីធ្វើពហិការដែលជាការឆ្លើយតបនឹងបព្វជិតShia គឺលោកMuqtada al-Sadr ដែលបានអំពាវនាវឱ្យធ្វើកូដកម្មជាទូទៅនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោកឧត្តមសេនីយ៍ទោ Ghanem al-Husseini ស្នងការប៉ូលិស al-Husseini បាននិយាយថាសុវត្ថិភាពរបស់បាតុករគឺជាការព្រួយបារម្ភរបស់យើង ហើយវាគឺជាកិច្ចជាតិ និងមនុស្សធម៌របស់យើងក្នុងការការពារពួកគេជាមួយនឹងជីវិត និងឈាមរបស់យើង។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ក៏បានរាយការណ៍ផងដែរថានៅពេលជាមួយគ្នានោះក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបានបិទផ្លូវ និងស្ពានជាច្រើនកន្លែងកាលពីថ្ងៃអាទិត្យនេះនៅក្នុងទីក្រុងBasra របស់អ៊ីរ៉ាក់។ ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាទ្រង់ទ្រាយធំបានផ្ទុះឡើងអស់រយៈពេលបួនសប្តាហ៍ជាប់ៗ។ គួររំលឹកថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះគេក៏បានឃើញមានការបំផ្ទុះគ្រាប់បែកមួយទៀតស្ថិតនៅក្នុងស្រុក New Baghdad មួយថ្ងៃបន្ទាប់ពីការផ្ទុះគ្រាប់ដ៏ប្រល័យដែលបានកើតឡើងនៅទីលានTahrir ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និង១២នាក់ផ្សេងទៀតរងរបួស។ ទោះជាយ៉ាងណាក៏ដោយហេតុការណ៍ផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍នេះមិនមាននណាម្នាក់ស្លាប់ និងរងរបួសឡើយ។ ប្រភពសារព័ត៌មាន AFP បាននិយាយថាក្រៅពីកាន់កាប់លើទីលានTahrir នៃរដ្ឋធានីបាដាដចាប់តាំងពីថ្ងៃទី២៤ ខែតុលាមក ក្រុមបាតុករក៏បានគ្រប់គ្រងលើស្ពានSinak ឡើងវិញដែលកំពុងឆ្ពោះទៅដល់តំបន់បៃតងដែលជាការិយាល័យរបស់នាយករដ្ឋមន្រ្តី និងស្ថានទូតបរទេសដែលមានមូលដ្ឋាននៅទីនោះ បន្ទាប់ពីកម្លាំងសន្តិសុខបានដកថយពីតំបន់សំខាន់ដែលជាទីកន្លែងដែលពួកគេបានប៉ះទង្គិចគ្នាជាមួយអ្នកតវ៉ា៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here