ការវាយប្រហារដ៏ធ្ងន់ធ្ងរដើម្បីដាក់សម្ពាធ បណ្តាលឲ្យក្រុមបាតុករអ៊ឺរ៉ង់ជាង ១០០នាក់ស្លាប់

0

ទាក់ទងនឹងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសារ តែការឡើងថ្លៃប្រេងសាំងនោះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយ របាយការណ៍ថាអាចមានអ្នកចូលរួមជាង ១០០ នាក់ស្លាប់កាលពីថ្ងៃទី ១៩។ ម៉្យាងវិញទៀតចំនួនអ្នក ស្លាប់ដែលត្រូវបានបង្ហាញដោយអាជ្ញាធរអ៊ីរ៉ង់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកគឺមានតែ ៤នាក់ ប៉ុណ្ណោះ ចំនួននៃការស្លាប់មានគម្លាតធំណាស់។ រឿងមួយដែលរដ្ឋាភិបាលមិនបានបង្ហាញពីចំនួន ស្លាប់របស់ប្រជាជនពិតប្រាកដនោះ គឺដោយសារតែខ្លាចការរិះគន់ពីសហគមន៍អន្តរជាតិ។

អង្គការ Amnesty បានពន្យល់ថា យ៉ាងហោចណាស់បាតុករ ១០៦ នាក់បានស្លាប់នៅក្នុងទីក្រុងចំនួន ២១ ដោយផ្អែកលើរបាយការណ៍ដែលអាចទុកចិត្តបានរួមទាំងការស្ទង់មតិសាក្សីអ៊ីរ៉ង់ និងសកម្មជន សិទ្ធិមនុស្សបរទេស។ បាន បង្ហាញថាកងកំលាំងសន្តិសុខបានធ្វើការវាយប្រហារអត់សំចៃទៅលើ ក្រុមអ្នកតវ៉ាស្លូតត្រង់ ហើយប្រហែលជាមានមនុស្សស្លាប់ដល់ទៅ ២០០ នាក់៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩

 

LEAVE A REPLY

Please enter your comment!
Please enter your name here