ប្រទេសចិន និងអារ៉ាប៊ីសាអូឌីតចាប់ផ្តើមសមយុទ្ធកងនាវាចររួមគ្នា

0

ប្រទេសចិន និងអារ៉ាប៊ីសាអ៊ូឌីតចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចររួមគ្នារយៈពេល ៣ សប្តាហ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ សមយុទ្ធរួមគ្នានៅមូលដ្ឋានកងទ័ពជើងទឹកនៅអារ៉ាប៊ីសាអូឌីតកើតឡើងនៅពេលភាពតានតឹងនៅឈូងសមុទ្រកើនឡើងជុំវិញការវាយប្រហារថ្មីៗនេះទៅលើនាវាដឹកប្រេង និងការវាយលុកដ៏ធំមួយទៅលើមូលដ្ឋានថាមពលរបស់អារ៉ាប៊ីសាអូឌីត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថាទីក្រុងប៉េកាំងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីតដែលជាប្រទេសផ្គត់ផ្គង់ប្រេងឈានមុខគេរបស់ប្រទេសចិនរហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែខ្លួនក៏ស្វះស្វែងពង្រឹងចំណងមិត្តភាពជាមួយអ៊ីរ៉ង់ផងដែរ។ ក្រុមមន្ត្រីនិយាយថាសមយុទ្ធរួមគ្នានេះត្រូវបង្កើតឡើងដើម្បីបង្កើតការជឿទុកចិត្តគ្នារវាងភាគីទាំងពីរដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដែនសមុទ្រ និងចោរកម្មតាមសមុទ្រ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here