ទីភ្នាក់ងារសារព័ត៌មានបារាំង AFP រាយការណ៍ថាលោក Maeen Abdulmalik Saeed នាយករដ្ឋមន្រ្តីយេម៉ែនកាលពីថ្ងៃចន្ទនេះបានហោះត្រឡប់ទៅទីក្រុងអាដេនភាគខាងត្បូងវិញក្រោមកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមបំបែកខ្លួនជាច្រើននៅភាគខាងត្បូងដែលបណ្តេញរដ្ឋាភិបាលចេញពីរដ្ឋធានីបណ្តោះអាសន្នរបស់ខ្លួននៅក្នុងខែសីហា។
ការវិលត្រឡប់ពីទីក្រុងរីយ៉ាដរបស់នាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងខែវិច្ឆិកាជាមួយពួកបំបែកខ្លួនដែលដេញរដ្ឋាភិបាលចេញពីទីក្រុងកំពង់ផែនេះ។ ក្រុមអ្នកប្រយុទ្ធជាច្រើននៃក្រុមបណ្តោះអាសន្នភាគខាងត្បូងបំបែក (STC) កាលពីខែសីហាដណ្តើមកាន់កាប់ទីក្រុងអាដេនដែលក្លាយជាកៅអីរបស់រដ្ឋាភិបាលបន្ទាប់ពីវាត្រូវបណ្តេញចេញពីរដ្ឋធានីសាណា (Sanaa) របស់ប្រទេសយេម៉ែនក្នុងឆ្នាំ ២០១៤ ដោយពួកឧទ្ទាមហូធី។
STC និងរដ្ឋាភិបាលដែលត្រូវគេចាត់ទុកថាជាសម្ព័ន្ធមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហូធីចុះកិច្ចព្រមព្រៀងចែកអំណាចនៅទីក្រុងរីយ៉ាដកាលពីថ្ងៃទី ៥ ខែវិច្ឆិកាក្រោមការសម្របសម្រួលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការវិលត្រឡប់របស់រដ្ឋាភិបាលទៅអាដេនក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតគណៈរដ្ឋមន្ត្រីដែលមានសមាជិក ២៤ នាក់ដោយមានតំណាងស្មើគ្នាសម្រាប់ប្រជាជននៅភាគខាងត្បូងរួមទាំង STC ថែមទៀត៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩