សហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាមនូវនាវាការពារឆ្នេរដើម្បីបង្កើនសមត្ថភាពរបស់ទីក្រុងហាណូយក្នុងការល្បាតសមុទ្រចិនខាងត្បូងចំពេលមានភាពតានតឹងជាមួយទីក្រុងប៉េកាំងនោះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បង្ហើបពីការសម្រេចចិត្តនេះក្នុងពេលថ្លែងសុន្ទរកថានៅប្រទេសវៀតណាមដែលក្លាយជាគូប្រជែងសំលេងខ្លាំងបំផុតនៅតំបន់អាស៊ីនៃការទាមទារទឹកដីរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។
នៅក្នុងកិច្ចប្រជុំមួយជាមួយនិស្សិតនៅបណ្ឌិត្យសភាការទូតវៀតណាម លោកEsper និយាយថាកិច្ចប្រឹងប្រែងរបស់ចិន“ ដើម្បីអះអាងការទាមទារដែនសមុទ្រខុសច្បាប់នេះគឺជាការគំរាមកំហែងដល់ការទទួលបានធនធានធម្មជាតិរបស់ប្រជាជាតិដទៃទៀត និងបង្កើនហានិភ័យនៃជម្លោះថែមទៀត”៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩