ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់និយាយថា ជនជាតិពីរនាក់ដែលទទួលការបណ្តុះបណ្តាលពីបរទេសត្រូវចាប់ខ្លួនពីបទបង្កកុប្បកម្មទៅលើតម្លៃប្រេងដោយប្រើប្រាស់អំពើហិង្សា

0

ទីភ្នាក់ងារសារព័ត៌មាន Fars រាយការណ៍ថាជនជាតិអ៊ីរ៉ង់ពីរនាក់ស្ថិតក្នុងចំណោមអ្នកដែលជួយជំរុញការតវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេងសាំងក្នុងកុបកម្មហិង្សាដែលកំពុងផ្ទុះឡើងនៅក្នុងសាធារណរដ្ឋអ៊ីស្លាមនេះ។ពលរដ្ឋអ៊ីរ៉ង់ជាច្រើនដែលកាន់លិខិតឆ្លងដែនអាល្លឺម៉ង់ តួកគី និងអាហ្វហ្គានីស្ថានស្ថិតក្នុងចំណោមអ្នកដែលត្រូវនាំទៅឃុំខ្លួនកាលពីសប្តាហ៍មុន នេះបើតាមការរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ចេញពីប្រភពសន្តិសុខដែលមិនបញ្ចេញឈ្មោះមួយ។

ប្រទេសនេះអះអាងថា ជនជាតិទាំងពីរនាក់នេះត្រូវ“ ផ្តល់ការបណ្តុះបណ្តាល និងប្រាក់ពីបរទេស” ដែលមានគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ និងចាត់វិធានការមិនគោរពរដ្ឋប្បវេណី។ ជនសង្ស័យទាំងនេះត្រូវគេរាយការណ៍ថាសារភាពថា ពួកគេមានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មបរទេសបន្ទាប់ពីការឃុំខ្លួននេះ។

តម្លៃប្រេងហក់ឡើងយ៉ាងខ្លាំងកាលពីចុងសប្តាហ៍នេះ បន្ទាប់ពីការសម្រេចរបស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការកាត់បន្ថយការឧបត្ថម្ភធនប្រេងឥន្ធនៈ និងបង្វែរមូលនិធិទាំងនោះទៅជួយដល់ប្រជាជនជាង ៦០ លាននាក់ដែលកំពុងខ្វះខាតនោះ។ ប៉ុន្តែវិធានការណ៍នេះមិនត្រូវគេស្វាគមន៍ទេនៅពេលដែលប្រជាជនធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងជាច្រើនកាលពីថ្ងៃសុក្រនេះ។ ទីភ្នាក់ងារសន្តិសុខអ៊ីរ៉ង់ប៉ាន់ស្មានថា វាមានប្រជាជនប្រមាណ ៨៧.០០០ នាក់ចូលរួមក្នុងការប្រមូលផ្តុំតវ៉ាចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ។

ប្រភពសន្តិសុខនេះអះអាងថា ពួកគេភាគច្រើនចៀសវាងចូលរួមជាមួយនឹងក្រុមកុបករដែលត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាជាមួយប៉ូលិសហើយកំពុងតែទន្ទឹងរង់ចាំស្ថានការណ៍នេះអោយកាន់តែស្បើយជាងមុន។ ការតវ៉ានេះឈានដល់ភាពវឹកវរដោយសារតែអំពើហិង្សាដែលបណ្តាលអោយមានការស្លាប់ និងរបួសជាច្រើនផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍កាលពីថ្ងៃអង្គារថា សមាជិកសន្តិសុខអ៊ីរ៉ង់បីនាក់ត្រូវសម្លាប់ដោយក្រុមបាតុករនៅក្នុងខេត្តមួយរបស់ក្រុងតេអេរ៉ង់ មុនពេលភាពស្ងប់ស្ងាត់ត្រូវស្តារឡើងវិញនៅក្នុងតំបន់ជាច្រើនទៀតនៅក្នុងប្រទេសនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here