ក្រុមហ្វូងមនុស្សមានកំហឹងបានប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីររដ្ឋសភាប្រទេសម៉ាល់ត៍ បន្ទាប់ពីការចាប់ខ្លួនអ្នកជំនួញម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មរបស់អ្នកកាសែតលោកស្រី Daphne Caruana Galizia ។
ជាមួយនេះ ក្រុមអ្នកតវ៉ាបានរារាំងរថយន្តមួយគ្រឿង និងទាមទារឱ្យលោក Joseph Muscat លាលែងចេញពីតំណែងនាយករដ្ឋមន្រ្តីទៀតផង។
កាលពីថ្ងៃអង្គារ៏ លោក Muscat បានធ្វើការលើកលែងទោសដល់ឈ្មួញ ដែលជាជនសង្ស័យ ប្រសិនបើគាត់ផ្តល់ភស្តុតាងនៅក្នុងតុលាការ។
គួរបញ្ជាក់ដែរថា ការដោះស្រាយលើករណីនេះ ប្រទេសម៉ាលត៍រងការរិះគន់ពីអន្តរជាតិយ៉ាងខ្លាំងផងដែរ៕
ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩