ប្រធានាធិបតីនៃប្រទេសប្រេស៊ីលលោក Jair Bolsonaro ចាប់ផ្តើមបង្កើតគណបក្សនយោបាយថ្មីមួយនៅថ្ងៃព្រហស្បតិ៍នេះដែលមានឈ្មោះថាសម្ព័ន្ធសម្រាប់ប្រទេសប្រេស៊ីល (APB) ក្រោមបដានៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការលើកកម្ពស់គុណតម្លៃគ្រិស្តសាសនា។ លោកBolsonaro ដឹកនាំការប្រជុំដំបូងរបស់គណបក្សនៅទីក្រុង Brasilia ដោយតែងតាំងគណៈកម្មាធិការប្រតិបត្តិ ដែលជាកម្លាំងគាត់ខ្វះនៅក្នុងគណបក្សសេរីនិយមសង្គមស្តាំនិយម (PSL)។
ការផ្លាស់ប្តូរទៅលើគណបក្ស PSL នេះត្រូវគេមើលឃើញថាជាការប្រថុយប្រថានមួយសម្រាប់អតីតប្រធានក្រុមកងទ័ពដែលបានដឹកនាំរលកអភិរក្សនិយមនៅក្នុងប្រទេសប្រេស៊ីលដើម្បីឈ្នះការបោះឆ្នោតកាលពីឆ្នាំមុននេះ។ រ៉យទ័រនិយាយថាវាអាចចំណាយពេលច្រើនខែដើម្បីធ្វើឱ្យមានគណបក្សថ្មីផ្លូវការ និងកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនោះ។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរបស់លោក Bolsonaro ជាមួយភាពជាអ្នកដឹកនាំរបស់គណបក្ស PSL ឈានដល់ចំណុចបែកបាក់មួយក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលពួកគេបានប្រយុទ្ធដើម្បីគ្រប់គ្រងមូលនិធិយុទ្ធនាការដែលមានទំហំធំជាច្រើន៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩









